
ព័ត៌មាន
តាមរយៈបណ្ដាញសង្គមហ្វេបុករបស់កូនស្រី ព្រឹទ្ធាចារ្យ ហ៊ុន ពុធ ដែលមានឈ្មោះ Huy Boramy បានបង្ហោះដំណឹងដ៏សោកសៅនៃការទទួលមរណៈភាពរបស់ឪពុកនាង។ក្នុងនោះ ហ៊ុយ បូរ៉ាមីបានរៀបរាប់ថា
ដំណឹងមរណៈភាព យើងខ្ញុំទាំងអស់គ្នាត្រូវជាប្រពន្ធ កូន កូនប្រសារ ចៅ ចៅទួត នឹង បងប្អូនញាតិមិត្តទាំងអស់មានទុក្ខជាទម្ងន់ដោយឧបាសក ហ៊ុយ ពុធ ដែលត្រូវជាប្តី បីតា ជីតា ជីតាទួត បានទទួលមរណភាពនៅវេលាម៉ោង ២០ នឹង ១៥ នាទី នៅថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២២១ នៅក្នុងជន្មាយុ ៨២ ឆ្នាំ ដោយរោគាពាធ(ដោយការធ្វើតេស កូវិត 19 គឺ អវិជ្ជមាននឹងបញ្ជាក់ពី ឃុំ សង្កាត់)។
ស ពឧបាសក ហ៊ុយ ពុធ បានតម្តល់នឹងធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនានៅផ្ទះលេខ 93B ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បាអំពៅ។
ដំណឹងនេះ ចាត់ទុកជាការគោរពអញ្ចើញដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រីញាតិមិត្តជិតឆ្ងាយនៃសព មេត្តាអញ្ចើញចូលរួមក្នុងពិធីនេះ ពីនាងខ្ញុំ សុីវ នាង ត្រូវជា ប្រពន្ធ នឹង ហ៊ុយ ម៉ូនីតា ហ៊ុយ ពីឡុត ហ៊ុយ បូរ៉ាមី នឹង សុខ សេរីរតនះ ជួន សុធា ត្រូវជាកូន នឹង កូនប្រសារ។ គួរបញ្ជាក់ដែរថា
លោកគ្រូ ហ៊ុយ ពុធគឺជាអ្នកដឹកនាំសម្ដែងដ៏ល្បីនៅផលិតកម្មហង្សមាស ដោយគាត់បានឈរជើងលើវិស័យដឹកនាំសម្ដែងMV ខារ៉ាអូខេ និងដឹកនាំរឿងតាំងពីឆ្នាំ ១៩៩០មកម្លេះ។ ហើយរឿងដំបូងបង្អស់ដែលលោកគ្រូ ហ៊ុយ ពុធ បានដឹកនាំសម្ដែងមានចំណង់ជើងថា ស្នេហ៍រហែកជ្រេកវិញ្ញាណឬ ជីវិតអ្នកចម្រៀង ដែលមានការចូលរួមសម្តែងដោយលោក សំ វិជ្ជា និងអ្នកនាង អម្ពរ ទេវី។
លោកគ្រូហ៊ុយ ពុធ មិនត្រឹមតែជាអ្នកដឹកនាំសម្ដែងរឿងប៉ុណ្ណោះទេ គាត់ក៏ជាមនុស្សដំបូងបង្អស់ដែលបានដឹកនាំសម្ដែងMVខារ៉ាអូខេខ្មែរនៅដើមទស្សវត្សរ៍ឆ្នាំ១៩៩០។
ព្រមទាំងជាអ្នកបង្ហាត់បង្រៀន អ្នកនាង អម្ពរ ទេវី លោក ទេព រិនដារ៉ូ លោក ខៃ ប្រសិទ្ធ និងអ្នកនាង សុខ ស្រីមុំ អោយចេះសម្ដែងតួខារ៉ាអូខេក្នុងបទចម្រៀង។នៅក្នុងផលិតកម្មហង្សមាសលោកគ្រូ ហ៊ុន ពុធ បានដឹកនាំសម្ដែងMV ខារ៉ាអូខេ ក្នុងបទចម្រៀងជាច្រើនបទ ដែលយើងខ្ញុំមិនអាចរាប់អស់នោះទេគឺពិតជាច្រើនខ្លាំងណាស់។




















