អានសំបុត្របណ្ដើរហូរទឹកភ្នែកបណ្ដើរ ប្រពន្ធមានផ្ទៃពោះ០៦ខែដឹងថាឆ្លងកូវីដគ្មានសង្ឃឹមរស់ ទើបនាងសរសរសំបុត្រទៅប្ដីថា...

ព័ត៌មាន

PNO

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជារឿងរ៉ាវមួយដ៏សែនរំជួលចិត្តជាទីបំផុត ក្រោយពេលមានគណនីហ្វេបុកមួយឈ្មោះ ธิติวัฒน์' เลิศรัตนโมลี ដែលត្រូវវាស្វាមីរបស់នារីដែលមានផ្ទៃពោះ០៦ខែ ហើយបានឆ្លងកូវីដ បានថតសារតែភរិយារបស់គាត់បានសរសេរផ្ញើរទៅគាត់ មុនពេលនាងលាចាកលោកដោយសារតែកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារដែលភរិយារបស់គាត់បានផ្ញើរទៅគាត់មានខ្លឹមសារថា Jem បងសម្លាញ់ អោយអូនសុំទោសប្រសិនបើអូនមិនអាចរួចជីវិតពីកូវីដ អូនសុំទោសដែលអូន មិនអាចអោយបងបានឃើញមុខកូនរបស់យើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អូននិងទៅជាមួយកូន ហើយនិងចិញ្ចឹមកូនសម្រាប់បង សូមអោយបងរស់នៅមានជីវិតល្អប្រសើរ ហើយនឹកដល់អូននិងកូនខ្លះផង។ប្រសិនបើបងមានគ្រួសារថ្មី សូមអោយបងជ្រើសរើសបានមនុស្សល្អនៅក្នុងជីវិត បងត្រូវតែមានក្ដីសង្ឃឹមនៅក្នុងជីវិតបន្តទៅទៀត យើងនិងជួបគ្នានៅជាតិក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងនឹងរស់នៅជាមួយគ្នា អូនគ្មានអ្វីបន្សល់ទុកអោយបងទេ អូនបានប្រាប់ម្ដាយអោយផ្ទេររថយន្តទៅអោយបង។អូនសូមអរគុណដែលបងបានអត់ធ្មត់ជាមួយអូនអស់រយៈពេលជាច្រើនឆ្នាំ។ក្ដីស្រលាញ់របស់អូនដែលមានទៅលើបងគឺបន្តទៅមុខជានិច្ច យ៉ាងហោចណាស់អូនបានលាបង ហើយអូនសូមចិត្តបងបានទេ បងឈប់លេងល្បែងភ្នាល់បាល់ទៀតទៅ អូនចង់សម្រាក់នៅផ្ទះ មិនចង់ចាកចេញនោះទេ ក៏ប៉ុន្តែវាពិតជាមិនអាចបញ្ឈប់បាននោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើសិនជាបងមានភរិយាថ្មីសូមបងយករូបថតអាពាហ៍ពិពាហ៍របស់អូននិងបងទៅទុកនៅផ្ទះម្ដាយរបស់អូន ព្រោះភរិយាថ្មីរបស់បងមិនអាចឈរមើលវាបាននោះទេ។សូមបងងូតទឹកឱ្យបានញឹកញាប់ដើម្បីកុំអោយមានក្លិនស្អុយ អូននឹកបងខ្លាំងណាស់ អូនស្រឡាញ់បង សូមបងឈប់ជក់បារីទៀតទៅនាំអោយខូចសួត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបងឩស្សាហ៍មកលេងម្ដាយអូនផង ព្រោះដំបូងៗគាត់មិនទាន់ធ្វើចិត្តបាននោះទេ បងត្រូវលួងគាត់អោយញ៉ាំបាយ គាត់ស្រលាញ់បងខ្លាំងណាស់ អូនផ្ដាំបងមើលថែទាំម្ដាយអូនផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ដែរថានារីដែលបានផ្ញើរសារដ៏កំសត់ទៅស្វាមីមុនពេលនាងលាចាកលោកដោយកូវីដនាងមានឈ្មោះ Nong Mew ជាបុគ្គលិកនៃមជ្ឈមណ្ឌលលក់ទំនិញមួយកន្លែងហើយត្រូវបានធ្វើតេសឆ្លងកូវីដនៅថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២១ និង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសម្រាក់ព្យាបាលនៅ Samut Sakhon។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកនាងក៏បានលាចាកលោកនៅថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២១ ជាមួយនឹងកូនក្នុងផ្ទៃមានអាយុប្រមាណជា០៦ខែ ដែលជាកូនដំបូងរបស់នាងជាមួយនិងស្វាមី។ដំណឹងនៃការទទួលមរណៈភាពរបស់នាងបានធ្វើអោយមហាជនថៃរំជួលចិត្តជាខ្លាំង ជាពិសេសក្រោយពេលបានអានសាររបស់នាងដែលបានផ្ញើរទៅស្វាមីមុនពេលលាចាកលោក។