
ព័ត៌មាន
មួយរយៈពេលកន្លងមកនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញជីវិតឯកជនរបស់តារាទីកតុកដ៏ល្បីគឺអ្នកនាង សុខ លីន។
ដោយកាលពីពេលកន្លងទៅនាងបានទម្លាយរឿងរ៉ាវដ៏ភ្ញាក់ផ្អើលទាក់ទងនឹងជីវិតមានគូរបស់នាង ដោយនាងមិនមែននៅលីវទៀតនោះទេគឺនាងមានប្ដីនិងកូនរួចហើយ។
នាងក៏បានរៀបរាប់ពីពីជីវិតដែលត្រូវប្ដីធ្វើបាបផ្លូវចិត្ត និងរស់នៅមិនចុះសម្រុងគ្នា រហូតឈានដល់ការបែកបាក់គ្នា។
រំលងបានប៉ុន្មានថ្ងៃ សុខ លីនក៏បានរៀបរាប់ក្នុងវីដេអូឡាយបន្ថែមទៀតថាប្ដីរបស់នាង មិនអោយនាងជួបកូននោះទេ នាងបានត្រឹមតែCall Video មើលមុខកូនពីចម្ងាយតែប៉ុណ្ណោះ ដាច់ខាតប្ដីនាងមិនអោយនាងទៅជួបកូនឡើយ។
នាងក៏បានបញ្ជាក់ទៀតថាហេតុអ្វីនាងយកកូនអត់បានទីមួយគឺ លុយ ទីពីរមិនអាចទៅរួច ។អ្នកអាចវិភាគមើល នរណាដែលមិនស្រលាញ់កូននោះ កើតពីពោះរបស់យើងផ្ទាល់ សួរថាអ្នកណាមិនស្រលាញ់កូន នរណាមិនចង់អោយកូនមកនៅជិត ទៅនៅជាមួយគេ សួរថាវាយ៉ាងម៉េច?
ខ្ញុំចង់យកកូនរបស់ខ្ញុំមកវិញ តែខ្ញុំមានអារម្មណ៍អាណិតកូន គ្រួសារខាងនោះកំពុងតែពេញស្រលាញ់ កំពុងតែពេញថ្នាក់ថ្នម បើខ្ញុំយកមកស្មើនិងខ្ញុំមានកំហុស ស្មើនិងខ្ញុំបំបែកបំបាក់ តែខ្ញុំសុខចិត្តឈឺទ្រាំខ្លួនឯង
ទាំងខ្ញុំចង់បានណាស់ រាល់ថ្ងៃនេះខ្ញុំចង់បានមកវិញណាស់ បើខ្ញុំយកមកវិញក៏ធ្វើអីខ្ញុំមិនកើតដែរ ខ្ញុំយល់អារម្មណ៍មនុស្សកំពុងពេញស្រលាញ់ មនុស្សកំពុងតែចង់បាន ចង់នៅជិត។
ហើយនាងក៏បានរៀបរាប់ពីរឿងប្ដីធ្វើបាបផ្លូវចិត្ត ផ្លូវកាយ និងការរស់នៅយ៉ាងវេទនាជាមួយស្វាមីកាលពីពេលកន្លងទៅ និងការសម្រាលកូនរួច រកលុយមួយរៀលក្នុងខ្លួនគ្មាន នៅមានរឿងរ៉ាវជាច្រើនទៀត ដែលនាងបានរៀបរាប់ក្នុងវីដេអូ ដូច្នេះចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖































