
ព័ត៌មាន
អ្នកចូលចិត្តនិយមតាមដានកម្មវិធីដ៏ល្បីរបស់ចិន Tik Tokប្រហែលជាធ្លាប់ស្គាល់និងមួយចំនួនទៀតប្រហែលជាមិនធ្លាប់ស្គាល់ទេមើលទៅនៅតារាទីកតុកដ៏ល្បីរបស់ប្រទេសអ៊ីតាលីមួយរូបឈ្មោះ
Khabane ‘Khaby’ Lame មានអាយុ២១ឆ្នាំ ដែលគណនីទីកតុករបស់គាត់មានអ្នកFollow រហូតទៅដល់ជាង100លាននាក់។
សម្រាប់មូលហេតុដែលមានអ្នកចុចFollowគាត់ច្រើនបែបនេះដោយសារតែតារាទីតតុករូបនេះមានដុងសិល្បៈកំប្លែងស្ងួតតាមរយៈការលេងទឹកមុខនៅក្នុងវីដេអូកំប្លែង
និងគន្លឹះនៃការបង្កើតវីដេអូដោយប្រើកាយវិការមិនប្រើសម្លេង តែអាចអោយអ្នកទស្សនាមើលហើយយល់នៅអ្វីដែលគាត់សម្ដែងនិងផ្ទុះសំណើចផងដែរ។
ហើយពេលនេះលោក Khabane ‘Khaby’ Lameដែលពីមុនធ្វើជាកម្មកររោងចក្របានក្លាយទៅជាអ្នកមាន ដោយសារទីកតុក ហើយគាត់ត្រៀមនិងទិញផ្ទះជូនឪពុកម្ដាយរបស់គាត់ថែមទៀតផងនៅពេលខាងមុននេះ។












