មើលវីដេអូក្តុកក្តួលណាស់ ពិធីការិនីថោនស្រែកយំស្រាក់អង្វរពេទ្យពីចម្ងាយឲ្យជួយឪពុកឆ្លងខូវីដ...(មានវីដេអូ)

ព័ត៌មាន

ផុសញ៉ូស៍អនឡាញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាណិតស្ទើរស្រក់ទឹកភ្នែក ក្រោយពេលបានឃើញវីដេអូរបស់ពិធីការិនីទូរទស្សន៍ថោន សេង ម៉ូលីនី បានបង្ហោះវីដេអូទាំងហូរទឹកភ្នែកសស្រាក់នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២១ ដង្ហើយហៅក្រុមគ្រូពេទ្យអោយជួយទៅដល់ឪពុករបស់នាងផង ដែលកំពុងតែសម្រាក់ព្យាបាលកូវីដនៅអូឡាំពិក គ្រែF 091។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងវីដេអូស្រែកយំសស្រាក់នោះ សេង ម៉ូលីនីបានសរសេរCaptionពីលើវីដេអូនោះបន្ថែមថា ពុករបស់ខ្ញុំឈ្មោះ សេង គ្រី សម្រាកព្យាបាលនៅអូឡាំពិក គ្រែF 091

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមមេត្តាដល់ក្រុមគ្រូពេទ្យទាំងអស់ជួយពុកខ្ញុំផង សូមលោកគ្រូពេទ្យអ្នកគ្រូពេទ្យនៅមណ្ឌលព្យាបាលកូវីដ អូឡាំពិក ជួយអន្តរាគមន៍ ពុករបស់ខ្ញុំផង ពេលនេះគាត់ពិបាកដកដង្ហើមខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពុកខ្ញុំចូលសម្រាកព្យាបាលតាំងពីថ្ងៃទី១៧ខែ៧ឆ្នាំ២០២១ពុកទៅដំបូងដើរបានពេលនេះគាត់ពិបាកក្នុងខ្លួនណាស់ នាងខ្ញុំសូមសំណូមពរដល់លោកគ្រូពេទ្យតអ្នកគ្រូពេទ្យជួយពុកខ្ញុំ ពុកខ្ញុំសម្រាកនៅអាគាF091

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា TYDA  ខ្ញុំបានចូលរួមកិច្ចការសង្គមច្រើនណាស់កន្លមក សង្ឃឹមថាផលបុណ្យដែលខ្ញុំបានសាង ជួយឃុំគ្រងពុករបស់ខ្ញុំ ជួយស៊ែរអោយពួកគាត់បានឃើញផង ខ្ញុំពិបាកក្នុងខ្លួនណាស់ ខណៈក្នុងនាមជាកូនដែលមិនបាននៅក្បែរមើលថែពុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលងបានប៉ុន្មានម៉ោង សេង ម៉ូលីនីក៏បានបង្ហោះសារបន្ថែមទៀតអំពីដំណឹងនៃការទទួលមរណៈភាពឪពុករបស់នាង ដោយនាងរៀបរាប់ថា ពុកខ្ញុំអស់សង្ឃឹមហើយ ពុកខ្ញុំផុតហើយ សូមលោកពុកទៅកាន់ទីស្ងប់សុខពុកអើយពុក។