
តារា&សិល្បៈ
វិស័យភាពយន្តខ្មែរមានភាពរីកចម្រើនខ្លាំងមែនទែនកាលពីជំនាន់ទស្សវត្សន៍ឆ្នាំ៩០ ក៏ប៉ុន្តែក្រោយមកនៅឆ្នាំ ២០០០វិស័យភាពយន្តខ្សែក៏ដាំក្បាលធ្លាក់ចុះក្រោមដល់ចំណុចហៅលែងលឺ
រហូតធ្វើអោយតារាភាពយន្តខ្សែមួយចំនួនបានទៅរស់នៅក្រៅប្រទេស និងមួយចំនួនទៀតបន្តរស់នៅក្នុងប្រទេសហើយប្រកបមុខរបរផ្សេងពីតារាសម្ដែង។
ក្នុងចំណោមតារាល្បីៗដែលទៅរស់នៅបរទេស ក៏មានលោក ខែ ប្រសិទ្ធិផងដែរ ដោយលោកបានទៅរស់នៅឯទឹកដីអូស្រ្ដាលី រហូតមកដល់បច្ចុប្បន្ន។
ការទៅរស់នៅលើទឹកដីអូស្រ្ដាលីនេះ យើងមិនបានដឹងថាលោកខៃ ប្រសិទ្ធប្រកបមុខរបរអ្វីនោះទេ ទើបតែពេលថ្មីៗកន្លងទៅនេះក្នុងថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២១កន្លងទៅ
មិត្តចាស់របស់លោក ខៃ ប្រសិទ្ធិលោក សាវិន ហ្វីលីព ដែលជាតារាសម្ដែងជើងចាស់ដ៏ល្បីបានCall Videoទៅនិយាយលេងជាមួយលោកខៃ ប្រសិទ្ធិនិងបានបញ្ជាក់ពីមុខជំនួញដ៏ធំរបស់លោកខៃ ប្រសិទ្ធិនៅអូស្រ្ដាលីគឺលោក ខៃ ប្រសិទ្ធិបានបោះទុនយ៉ាងធំលើមុខជំនួញអចលនទ្រព្យលើទឹកដីអូស្រ្ដាលី។
ក្នុងនោះលោក សាវិន ហ្វីលីពបានរៀបរាប់អោយមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកបានដឹងថា
យប់មិញនិយាយលេងជាមួយបង ខៃ ប្រសិទ្ធ តាមវីដេអូខលព្រោះបាត់ដំណឹងគាត់យូរពេក គាត់ប្រាប់ថាគាត់នៅតែមានសុខភាពល្អធម្មតាហេីយពេលនេះកំពុងស្ថិតនៅក្នុងប្រទេសអូស្ត្រាលីដដែល។
មានផលរំខានខ្លះៗដែរនិងមុខជំនួញ Real Estate របស់គាត់ដោយសារកូវីត១៩។ គាត់នៅតែនឹករលឹកដល់អ្នកដែលធ្លាប់គាំទ្រភាពយន្តរបស់គាត់ក្នុងប្រទេសកម្ពុជាជានិច្ច។











