
ព័ត៌មាន
នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១នេះ មានវីដេអូឃ្លីបមួយត្រូវបានមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយបង្ហាញពីសកម្មភាពរបស់សត្វតោហីម៉ា ដែលបានរត់លេងនៅក្រៅផ្ទះ។
ក្រោយពេលបានទស្សនាវីដេអូនេះក៏មានមហាជនមួយចំនួនសម្ដែងអារម្មណ៍ងឿងឆ្ងល់ថាសត្វតោនេះត្រូវបានម្ចាស់វាដាក់នៅក្នុងផ្ទះចុះហេតុអ្វីបានជាវាអាចដើរលេងនៅខាងក្រៅផ្ទះបែបនេះទៅវិញ?
ជុំវិញការចោទសួរនេះទើបម្ចាស់របស់សត្វតោបានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេបុករបស់គាត់ដោយរៀបរាប់ជាភាសាខ្មែរយើងថា
ថ្ងៃនេះដោយសារតែពេលយកសំរាមទៅចោរតោវាតាមចេញទៅហេីយតាមចូលមកវិញ។បង្កឲ្យមានរឿងនេះកេីតឡេីង សុំទោសផងដែលបង្ករឿងនេះដល់អ្នកទាំងអស់គ្នា។
ខ្ញុំក៏កំពុងឲ្យគេធ្វេីរបងហេីយ ហេីយថ្ងៃក្រោយខ្ញុំនឹងបង្កេីនការមេីលវាមិនឲ្យចេញទៅក្រៅទៀតនោះទេ។សូមអភ័យទោសផង។
ក្នុងនោះម្ចាស់តោក៏បានសន្យានិងបង្ហាញវីដេអូនៃការធ្វើរបងតឡើងទៅលើដើម្បីអោយអ្នកជិតខាងជឿជាក់នឹងរៀបរាប់បន្ថែមថា
ឥឡូវកំពុងធ្វេីរបងឡេីងទៅលេី សូមអ្នកជិតខាងទុកចិត្តចុះកុំបារម្មណ៌។














Friend shot this video this morning. Is the lion loose in BKK1? #phnompenh #cambodia pic.twitter.com/mZWBjdR0XR
— Mike Gebremedhin (@Mgebremedhin) August 16, 2021