ព័ត៌មាន

ផុសញ៉ូស៍អនឡាញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងរ៉ាវរបស់ពិធីករដ៏ល្បីឈ្មោះ លោក សុខ រ៉ាស៊ីនិងថៅកែមហាហង្ស លោក អ៊ិន សុភិន មានបញ្ហារឿងជំពាក់លុយមិនសង ទើបលោកសុខ រ៉ាស៊ីបានបង្ហោះសារជាបន្តបន្ទាប់លើបណ្ដាញសង្គមហ្វេបុករបស់លោកដោយរៀបរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត់សងលុយខ្ញុំមួយឆ្នាំហើយ អោយខ្ញុំសុំទោស ចាំជួបគ្នានៅតុលាការចុះ ឡើងដល់សាលាកំពូល ក៏អត់ខ្លាចដែរ ធ្លាប់មានរឿងជាមួយ អ្នកសិល្បៈផ្សេងគេសុំទោស តែខ្ញុំអត់ថោកជាមួយទេ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយឆ្នាំខ្ញុំហើយ ខ្ញុំតាមអង្វរគេដូចឆ្កែ អោយសងលុយមក មួយខែបង់អោយខ្ញុំ 500$-1000$ ក៏បានដែរ ខ្ញុំយកលុយបងធនាគារ បង់ថ្លៃឃ្លាំង និង បើកអោយកម្មករ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែក្តីអាណិតខ្ញុំតែមួយចុងក្រចក ក៏គ្មានដែរ! ខ្ញុំលក់ឡាន ជិះម៉ូតូទៅធ្វើការ ដាក់លក់ផ្ទះ លក់គ្រឿងអលង្ការ បើកលុយអោយបុគ្គលិកខ្ញុំ! ខ្ញុំដើរពឹងគេអោយជួយនិយាយ មានទាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង ចន ច័ន្ទលក្ខណា បង ហេង ឡុង បង គួច ខេវិន បង ផាត់ តារារដ្ធ គ្រប់គ្នាសុទ្ធតែ បញ្ចាក់ថា អស់លទ្ធភាព និយាយជាមួយ គាត់នេះហើយ គាត់មិនសងទេ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានជំរើសចុងក្រោយ មានតែពឹងច្បាប់ ជាអ្នកដោះស្រាយ! កុំបន្ទោសខ្ញុំ អ្នកណា អ្នកសាង អ្នកហ្នឹងអ្នកទទួល សំខាន់ខ្ញុំអត់ខុសទេ! ខ្ញុំសង្ឃឹមថា ច្បាប់ នឹងរកយុត្តិធម៌ជូនខ្ញុំបាន កុំអោយបុគ្គលនេះ ធ្វើអញ្ចឹងទៀតដាក់ អ្នកសិល្បៈផ្សេងៗ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Previous Post Next Post