ព័ត៌មាន

ផុសញ៉ូស៍អនឡាញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរម្លឹកឡើងវិញបន្តិចជុំវិញព័ត៌មានមួយនេះ ដោយកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២០ ប្រមាណជាជាងមួយឆ្នាំកន្លងទៅនេះ នារីដ៏ស្រស់សោភាម្នាក់មានឈ្មោះ គ្រីសុដាឡែន ហៅអាជ្រុយ មានអាយុ១៧ឆ្នាំ បានជិះម៉ូតូជាមួយនឹងសង្សាររបស់នាងដែលជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា U16 វេលាម៉ោងមួយរំលងអាធ្រាត្រ ហើយក៏ជួបគ្រ ោះ ថ្នា ក់ ច រា ច រ ណ៍ស្ថិតនៅត្រង់ចំណុចផ្លូវបំបែកជាបួន លើកំណាត់ផ្លូវ៣១០ កែងនឹងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រហូតបណ្ដា ល អោយនាង លាចាកលោក។ចំណែកភាគីប ង្ក ជិះឡានពណ៌ខ្មៅបានរត់គេចខ្លួ ន បាត់ ស្រមោល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលនាងលាចាកលោកបានរយៈពេលប្រមាណជាជាងមួយឆ្នាំកន្លងមកនេះ ស្រាប់តែនៅពេលថ្មីៗកន្លងទៅនេះ ក្នុងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១ ក៏មាននារីម្នាក់ប្រើប្រាស់បណ្ដាញសង្គមហ្វេបុកឈ្មោះ YungLady បាននិពន្ធបទចម្រៀង ១៨។ដោយអត្ថន័យនៃបទចម្រៀងនេះនាងច្រៀងដើរតួជំនួសអាជ្រុយ រៀបរាប់ពីអ្វីដែលអាជ្រុយចង់និយាយ តែនាងមិនអាចនិយាយព្រោះនាងលាចាកលោកទៅហើយ ដូច្នេះទើបនារីឈ្មោះ YungLady គាត់និពន្ធបទចម្រៀងនេះឡើងដើម្បីដើរតួនិងរៀបរាប់ពីអារម្មណ៍របស់អាជ្រុយ។មិនតែប៉ុណ្ណោះនាងក៏បានលើករឿងកម្មផល អ្នកណាសាង អ្នកនោះជាអ្នកទទួល ផ្ញើរជូនទៅដល់ម្ចាស់ឡានខ្មៅដែលបានធ្វើអោយគ្រីសុដាឡែន ហៅអាជ្រុយលាចាកលោក ហើយរត់គេចខ្លួនបាត់ ស្រមោល។ក្នុងអត្ថន័យចម្រៀងរ៉េបនោះនាងរៀបរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នមោតស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស 2020ឆ្នាំថ្មី ខ្ញុំអាយុ18 ចូលចិត្តសប្បាយ និង ហ៊ឺហា មិនទៅខ្វល់អី ពេលនេះ ធំពេញរូបរាង ម៉ាក់ថាកូនស្រី កូនចង់ដើរ ក៏ដើរចុះ តែកុំអោយម៉ែភ័យ។ គេតាមសរសើរអោយជុំទិស ថាស្អាតអស្ចារ្យ សូមអរគុណនូវពាក្យសរសើរ ចេញពីចិន្តា ខ្ញុំគ្រាន់តែជាក្មេងស្រី ម្នាក់ធម្មតា ទោះជាខ្ញុំមានលុយ ឡាន ចាយសប្បាយយ៉ាងណា។ពេលខ្លះក៏យំ ពេលខ្លះក៏សើច មនោសញ្ចេនា ពេលខ្លះក៏ធុញ ពេលខ្លះក៏ហត់ នឹងរឿងស្នេហា តែក៏មានអាពួកម៉ាក ដែលជាទីប្រឹក្សា ពុកម៉ែលោកក៏មានគុណ មានធម៌ករុណា។ ទោះបី ខ្ញុំចូលចិត្តដើរសប្បាយ តែខ្ញុំក៏មិនប្រែ តែងចង់ដឹងពីសុខទុក្ខ លោកពុកអ្នកម៉ែ បែត្រលប់មកខ្ញុំវិញ លោកតែងមើលថែ តែពេលនេះខ្ញុំដេកនឹងដី ខ្លួនប្រលាក់សុទ្ធតែ ឈាមស្រែក ដេកមិនលក់ស្រួល អ្នកណាសាង អ្នកនោះជាអ្នកទទួល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្បែកហៅ ខ្ញុំជាអ្នកដេកដួល បើឯងសាង ឯងគឺជាអ្នកទទួល។ ស្គាល់រូបបងទើបបានមួយខែ មិត្តភក្តិណាក៏គេដឹង បងតែងតាមមកលួងអូន ពេលដែលអូននេះខឹង បងប្រាប់ថា ស្រលាញ់អូន ស្រលាញ់ដល់ឆ្អឹ ង តែពេលនេះ អូនដេ កនឹងដី បងឈរមើលធ្វើមិនដឹង។ ស្នេហាមួយនឹងចំពោះរូបបង វាសំខាន់កំរិតណា ឬក៏អូនគ្រាន់តែជាស្រីកំដរធម្មតា តែអូននឹងអហោសេកម្ម អោយរូបជីវ៉ា សូមអោយបងរ ស់បានសុខ នាអនាគតកាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកអ្នកនៅក្នុង facebook “Rest in peace ទៅអោយសុខ” នេះជាពាក្យដែលគេនិយាយ ពេលដែលខ្ញុំចាកទុ ក្ខ ធ្វើដូចខ្ញុំនេះនៅរស់ ចូលទៅមើល facebook អ្វីដែលខ្ញុំនេះចង់បាន គឺអោយវាចេញមុខ បន្ទុ កធ្ង ន់ គឺអ្នកម្តាយ គាត់អង្គុយយំ។ តើអ្នកណាជាអ្នកមកប៉ះពាល់កូនស្រីខ្ញុំ អាពិ ជ ឃា តជិះឡានខ្មៅ អាចោរថ្លើ មធំ សូមទេវតាបង្ហាញផ្លូវ អោយវាមកខ្ញុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈា ម ស្រែ ក ដេកមិនល ក់ស្រួ ល  អ្នកណាសាង អ្នកនោះជាអ្នកទទួល ស្បែកហៅ ខ្ញុំជាអ្នកដេ កដួល បើឯងសាង ឯងគឺជាអ្នកទទួល។ put your hands up in the air, baby I don't care, I don't care put your hands up in the air, baby I don't care, I don't care គេថាខ្ញុំជាស្រីស្អាត ហេតុអ្វីឆាប់ចាកចោលលោកី ចុះបើសិនជាខ្ញុំមិនស្អាត មិនមែនមនុស្សទេហ្អី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រហែលបើខ្ញុំមុខម៉ាត់អាក្រក់ គ្មានអ្នកណាគេមកភ័យ គ្មានអ្នកណាមកឈឺក្បាល ទុកអោយខ្ញុំដេកនឹងដី? ស្អាតមិនស្អាត វាមិនសំខាន់ ខ្ញុំជាអ្នករងអំពើ សកម្មភាពអយុ តិ ធម៌ តើអ្នកណាជាអ្នកធ្វើ? ឬក៏ខ្ញុំត្រូវដេកបិទភ្នែក អោយគេឈរមើល។ ជារា ងកា យដែលផុតរលត់ ហើយពួកគេលែងអើពើ មកនិយាយពីអ្នកម្តាយ កូនដឹងថាកូនខុស តែកូនស្រលាញ់រូបអ្នកម្តាយ អោយកូនសុំទោស អរគុណដល់រូបអ្នកម្តាយ ថែរក្សាបណ្តុះ យើងអស់ពានឹងគ្នាហើយ ម៉ែរស់អោយបានសុខចុះ។ ឈា ម ស្រែ ក ដេកមិនលក់ស្រួល អ្នកណាសាង អ្នកនោះជាអ្នកទទួល ស្បែកហៅ ខ្ញុំជាអ្នកដេកដួល បើឯងសាង ឯងគឺជាអ្នកទទួល។ Put your hands up in the air baby I don’t care, I don’t care Put your hands up in the air baby I don’t care, I don’t care។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Previous Post Next Post