ប្រែជាខ្មែរអត្ថន័យនៅក្នុងបទចម្រៀងចិនដ៏ល្បីកក្រើកមួយនេះ ដែលផ្ទុះខ្លាំងមែនទែន(មានវីដេអូ)

ព័ត៌មាន

ផុសញ៉ូស៍អនឡាញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចម្រៀងចិនមួយបទមានចំណង់ជើងថា 你莫走 ប្រែជាភាសាខ្មែរយើងមានអត្ថន័យថា អូនកុំទៅ ដែលជាបទចម្រៀងច្រៀងដោយ 山水组合 និងនិពន្ធទំនុកច្រៀងដោយ 许勇 និពន្ធបទភ្លេងដោយ 舒维  ទទួលបានការគាំទ្រខ្លាំងមែនទែនកក្រើកប្រទេសចិនកាលពីអំឡុងឆ្នាំ ២០២០ រហូតមកដល់ខែ ០៧ ឆ្នាំ ២០២១នេះបទចម្រៀងនេះនៅតែផ្ទុះការគាំទ្រខ្លាំងដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទចម្រៀងPlease don't go មិនត្រឹមតែល្បីនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ បទចម្រៀងនេះល្បីជុំវិញពិភពលោក ហើយហៀរមកដល់ប្រទេសកម្ពុជាយើងផងដែរ ដោយមានបងប្អូនខ្លះប្រហែលជាធ្លាប់បើកស្ដាប់បទចម្រៀងនេះជាក់ជាមិនខាន តែក៏មានប្រិយមិត្តខ្លះប្រហែលជាមិនធ្លាប់បានស្ដាប់ទេមើលទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់អ្នកស្ដាប់ខ្លះប្រហែលជាមិនបានដឹងអត្ថន័យនៅក្នុងបទចម្រៀងនេះទេមើលទៅ ដោយគ្រាន់តែស្ដាប់កំដរអារម្មណ៍ ដោយសារតែបទចម្រៀងមួយបទនេះមានភ្លេងពិរោះ ហើយអ្នកច្រៀងស្រែកដល់តុងល្អនិងសម្លេងពិរោះ ទោះស្ដាប់មិនអាចបកប្រែក៏ស្លុងអារម្មណ៍តាមដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែឥលូវនេះយើងខ្ញុំនឹងសង្ខេបអត្ថន័យនៅក្នុងបទចម្រៀង 你莫走(Please don't go)(អូនកុំទៅ) អោយប្រិយមិត្តអ្នកអានបានយល់។ដោយបទចម្រៀងមួយបទនេះខាងប្រុសគាត់បានស្រែកច្រៀងថា អូនសម្លាញ់អូនកុំទៅអី ចម្រៀងស្នេហាបងច្រៀងអង្វរអូនកុំទៅ ក្នុងបទចម្រៀងមួយបទនេះបងមានស្នេហ៍ពិតចំពោះអូន ហើយចម្រៀងមួយបទនេះមានភាពទន់ភ្លន់របស់អូន។ហើយបន្ទាប់មកខាងស្រីក៏បានច្រៀងតបទៅខាងប្រុសវិញថា បងៗអូនមិនទៅទេ អូននៅកំដរបងដល់ចាស់សក់ស្កូវ អូននៅជាមួយបងមើលដួងតារាអត់ព្រិចភ្នែក កំដរបងមើលព្រះចន្ទរហូតលេចបាត់នៅជ្រលងភ្នំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយខាងប្រុសក៏ច្រៀងទៀតថាអូនកុំទៅ ខាងស្រីតបវិញ អូនមិនទៅទេ ខាងប្រុសក៏បន្ទរ បងសន្យា ខាងស្រីក៏បន្ទរដែរ អូនសន្យា ខាងប្រុសក៏ច្រៀងទៀត អូនកុំទៅ ខាងស្រីថានាងមិនទៅទេ ហើយខាងប្រុសក៏ច្រៀងទៀតយកមេឃធ្វើជាភួយ ខាងស្រីក៏ច្រៀងម្ដង យកដីធ្វើជាកម្រាល។ដល់វគ្គថ្មីមួយទៀតខាងប្រុសក៏ច្រៀងទៀតថា អូនសម្លាញ់អូនកុំទៅ ក្នុងបទចម្រៀងបងច្រៀងចង់អោយអូននៅ ហើយចម្រៀងមួយបទនេះមានភាពទន់ភ្លន់របស់អូន។ខាងស្រីក៏ច្រៀងបន្ទរឡើងវិញម្ដងទៀត បងៗអូនមិនទៅទេ អូននៅកំដរបងដល់ចាស់សក់ស្កូវ អូននៅជាមួយបងមើលដួងតារា កំដរបងមើលព្រះចន្ទរហូតលេចបាត់នៅជ្រលងភ្នំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយខាងប្រុសក៏ស្រែកទៀតថា អូនកុំទៅ ខាងស្រីក៏តបវិញថាអូនមិនទៅទេ អូននៅកំដរបងដល់ចាស់សក់ស្កូវ អូននៅជាមួយបងមើលដួងតារាអត់ព្រិចភ្នែក កំដរបងមើលព្រះចន្ទរហូតលេចបាត់នៅជ្រលងភ្នំ។ខាងប្រុសក៏ច្រៀងទៀត អូនកុំទៅ ខាងស្រីបន្ទរ អូនមិនទៅទេ ហើយខាងប្រុសស្រែកបន្ទរ អុជចង្កៀង ខាងស្រីក៏ថាជួលជុលផ្ទះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយខាងប្រុសក៏ស្រែកថាអូនកុំទៅ ខាងស្រីក៏ថាអូនមិនទៅទេ ហើយខាងប្រុសក៏ច្រៀងទៀតថា យើងមានកូន ខាងស្រីក៏ថាយើងចិញ្ចឹមឆ្កែមួយក្បាល។ហើយបទចម្រៀងក៏ចប់ត្រឹមនេះ។សូមអភ័យទោសផងបើបកប្រែទៅមានការខុសឆ្គងពីព្រោះអត្ថន័យបទចម្រៀងពិបាកបកប្រែណាស់ដោយក្ដីគោរព។