អាណិតស្ទើរខ្លោចចិត្តពេលឃើញទិដ្ឋភាពបុណ្យនារីដែលផឹកស្រាក្រឡុកលើសកម្រិតរហូតលាចាកលោក

ព័ត៌មាន

PNO

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជាគួរអោយអាសូរខ្លាំងណាស់ដោយនារីដ៏ស្រស់ស្អាតចំនួនបីនាក់បានលាចាកលោកបន្តបន្ទាប់គ្នាបន្ទាប់ពីពួកនាងបានផឹកស្រាក្រឡុកបានមួយថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារីទាំងបីនាក់ដែលផឹកស្រាក្រឡុកហើយស្លា ប់មានឈ្មោះ ស្រ៊ុន ស្រីកា អាយុ ១៧ឆ្នាំ ម្នាក់ទៀតឈ្មោះ ផល ដាវី អាយុ ១៨ឆ្នាំ មានមុខរបរសំអាងការដូចគ្នា មានស្រុកកំណើតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។ចំណែកនារីចុងក្រោយឈ្មោះ ស្រីថៃ អាយុ ១៨ឆ្នាំមានស្រុកកំណើតនៅស្រុកល្វាឯម ខេត្តកណ្ដាល។ដោយពួកគេទាំងបីនាក់ស្នាក់នៅបន្ទប់ជួលជាមួយគ្នានៅជាន់ទី៣ ទល់មុខផ្សារអ៉ីនអន១ក្នុងភូមិ៨ ក្រុមទី៤៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពព័ត៌មានបានអោយដឹងថាមុនពេលមានហេតុការណ៍ខាងលើកើតឡើង នារីទាំងបីនាក់បានទិញស្រាយកមកក្រឡុកផឹកជាមួយគ្នាកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២១។លុះផឹកស៊ីរួចមក ភ្លាមៗនោះស្រាក្រឡុកមិនទាន់ធ្វើទុក្ខនារីទាំងបីនាក់នៅឡើយទេ រហូតមកដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២១ ទើបមាននារីម្នាក់ក្នុងចំណោមពួកគេទាំងពីរនាក់បានធ្វើដំណើរទៅស្រុកកំណើតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលធ្វើដំណើរទៅដល់ស្រុកកំណើត មិនបានប៉ុន្មានម៉ោងផង ស្រាប់តែនាងមានអារម្មណ៍ពិបាកក្នុងខ្លួន ហើយក៏ប្រាប់សាច់ញាតិថានាងបានផឹកស្រាក្រឡុកកាលពីយប់ថ្ងៃទី០១ ហើយក៏លាចាកលោកបន្ទាប់ពីនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលនារី រ ង គ្រោះលាចាកលោកទើបសាច់ញាតិរបស់នាងបានCallទៅសាច់ញាតិរបស់នារីពីរនាក់ទៀត ហើយក៏ប្រាប់តាមដំណើរនោះ ទើបសាច់ញាតិនារីពីរនាក់ទៀតបានCallសួរនារីពីរនាក់ទៀតដែលនៅបន្ទប់ជួល ហើយពួកនាងទាំងពីរនាក់បានប្រាប់ថានាងក៏ពិបាកក្នុងខ្លួនដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះរហូតមកដល់ម៉ោងប្រមាណជា១១ថ្ងៃត្រង់ថ្ងៃទី០២ ដដែលនោះ សាច់ញាតិរបស់នារីពីរនាក់នោះក៏ទាក់ទងទៅនាងម្ដងទៀតហើយក៏Callលែងចូល ទើបមានការសង្ស័យក៏ធ្វើដំណើរមកដល់ភ្នំពេញកន្លែងបន្ទាប់ជួលខាងលើ ហើយក៏ឃើញនារីទាំងពីរនាក់ដែលនៅបន្ទប់ជួលនោះស្លា ប់ បាត់ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការធ្វើកោសល្យវិច័យរបស់គ្រូពេទ្យបញ្ជាក់ថាពួកគេទាំងបីនាក់មិនមែនកូវីដនោះទេការធ្វើតេសអវិជ្ជមាន ហើយការលាចាកលោករបស់នាងដោយសារតែមានសារធាតុអា កុ លលេី សក ម្រិតក្នុងខ្លួននិងធ្វេី ឲ្យខូ ចពោះ វៀន និងគ្រឿងក្នុ ងផងដែរ ទើបបណ្ដាលអោយនារីទាំងបីលាចាកលោក។ចំណែកស ព សមត្ថ កិច្ចក៏ប្រគល់ អោយក្រុមគ្រួសាររបស់នារី រ ង គ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបើយើងងាកក្រឡេកទៅមើលទិដ្ឋភាពបុណ្យរបស់នារីលាចាកលោកវិញពិតជាស្រណោះខ្លាំងណាស់មិនគួរណាពួកនាងទាំងបីនាក់លាចាកលោកទាំងបែបនេះទេ។