នេះជាមូលហេតុដែលបណ្ដាលអោយតារាស្រីសិ.ច.ស៊ី សេង សូណាធ្លាក់ខ្លួ នធ្លាក់សម្រស់ដោយនាងរៀបរាប់ទាំងរលីងរលោងទឹកភ្នែកថា...

ព័ត៌មាន

PNO

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកប្រហែលជាបានជ្រាបហើយនៅព័ត៌មានដ៏កក្រើកប៉ុន្មានថ្ងៃកន្លងមកនេះជុំវិញការធ្លាក់ខ្លួ នមើលសឹងតែមិនស្គាល់ថាជា សេង សូណា ដែលកាលពីមុននាងមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ តែឥលូវបែរជាធ្លាក់ ខ្លួ នក្លាយទៅជាស្រីអាក្រក់ទៅវិញ ពិតជាអាណិតនាងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះបើតាមកិច្ចសំភាសន៍របស់កញ្ញា សេង សូណាជាមួយនិងព័ត៌មានកោះសន្តិភាព សេង សូណា បានថ្លែងក្នុងសំឡេងខ្សាវៗ ហត់ៗ និងអស់កម្លាំង ក្នុងស្ថានភាពកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ សូណា បានប្រាប់ថា នាងកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅវិទ្យាល័យសម្តេចឪ ខេត្តបាត់ដំបង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អស់រយៈពេល២០ថ្ងៃជាងមកហើយ នៅមិនទាន់បានចេញមកព្យាបាលនៅខាងក្រៅឡើយ ។ នាងថា ការឆ្លងជំងឺកូវីដនេះ នាងអត់ដឹងថា ឆ្លងពីអ្នកណានោះទេ ពោលមកនៅបាត់ដំបងធ្វើការជាភ្នាក់ងារលក់ដីឡូត៍បាន២ថ្ងៃក៏ឆ្លងកូវីដ ខណៈនាងមានជំងឺផ្សេងៗមុននេះដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាដែលកំពុងជួបទុក្ខជាន់ទុក្ខរូបនេះ បានបង្ហើបឱ្យដឹងថា រូបនាងធ្លាក់ខ្លួនដល់ថ្នាក់នេះ ដោយសារតែគេបិទផ្លូវសិល្បៈ ព្រោះត្រូវខាងក្រសួងវប្បធម៌ ចេញបម្រាម ខកខានថត និងការងារសិល្បៈផ្សេងៗទៀត ។ ចាប់តាំងពីនាងថតរឿងចុងក្រោយ ដោយការសិចស៊ីជ្រុល និងមានការណែនាំកែខ្លួនមក នាងអត់មានខាងណាហៅថតទៀតទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម្បីស្ព៉ត ថតខារ៉ាអូខេ ឬរឿងផ្សេងៗ គឺដាច់ឈឹង២ឆ្នាំ គ្មានចំណូលអ្វីក្រៅពីចំណាយ។ ក្នុងនោះ តារាស្រីរូបនេះ បានសារភាពថា នាងមិនមានផ្ទះសម្បែងក្នុងក្រុងភ្នំពេញទេ ពោលជួលផ្ទះគេស្នាក់នៅរហូតមក។ នាងច្រានចោល ការលង់ខ្លួនចាញ់បោកប្រុសឈ្មោល ឬលេងល្បែងមិនមានឡើយ។ ដោយសារតែកត្តាជីវភាពកាន់តែដុនដាប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈជំងឺជាច្រើនមុខ កំពុងរួមរឹតរាងកាយ សេង សូណា បានពោលទាំងក្តុកក្តួល អួលដើមក សុំការអាណិតពីបងប្អូនថា ចង់បានផ្ទះប្រក់សង្ក័សី តូចមួយ៣ឬ៤ម៉ែត្រ បួនជ្រុង នៅជ្រកកុំដើរជួលគេ។ សូម្បីតែម្ចាស់ផ្ទះជួលក៏បណ្តេញចេញបើមានគេអាណិតពិតជាអរគុណ និងដឹងគុណ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងសេង សូណា បានពោលបន្ថែមទៀតថា រូបនាង បានទាក់ទងទៅលោកហេង ឡុង ដែលជាស្វាមីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមន៍អ្នកសិល្បៈ ដើម្បីសុំការអន្តរាគមន៍ តែមិនទាន់បានការឆ្លើយតប យ៉ាងណានោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកងាកទៅរក អ៊ឹម ជីវ៉ា ពិធីករ មួយរូប ក៏បញ្ជាក់ថា ទាក់ទងខាងសមាគម ឱ្យនាងដែរ តែស្ងាត់រហូត ។ រាល់ថ្ងៃ នាងរស់ពឹងអាស្រ័យលើបាយខាងមន្ទីរពេទ្យ ៣ពេលប៉ុណ្ណោះ។ នាងបន្តថា នាងរំពឹងថា សប្បុរសជនជួយនាងយកតែបុណ្យផងចុះ ដោយមិនប្រកាន់រឿងពីមុនដើម្បីជាកម្លាំងចិត្តដល់រូបនាង ព្រោះនាងមិនបានប្រព្រឹត្តអ្វីខុសឆ្គងនឹងច្បាប់ប្រទេសនោះទេ៕