
ព័ត៌មាន
កាលពីពេលថ្មីៗកន្លងទៅនេះបងប្រុសម្នាក់ដែលមានគណនីហ្វេបុកឈ្មោះ Chandaro Leng បានបង្ហោះសារដ៏សែនកំសត់ក្រោយពេលគាត់ត្រូវបាត់បង់ភរិយាដែលទើបតែសម្រាលកូនបានប៉ុន្មានសប្ដាហ៍និងការបាត់បង់លោកយាយជាទីស្រលាញ់ក្នុងថ្ងៃតែមួយជាមួយភរិយា។
ក្នុងនោះបងប្រុស Chandaro Lengបានរៀបរាប់ទាំងក្រៀមក្រំថា មួយម្ដាយជាទីស្រលាញ់គាតស្លាប់ម៉ោង៣:១៥នាទីល្ងាច ទីពីរប្រពន្ធសំណប់ចិត្តស្លាប់ម៉ោង៣:១៥នាទីព្រឹក ថ្ងៃតែមួយ តើខ្ញុំបានធ្វើខុសអីបានជាធ្វើដាក់ខ្ញុំយ៉ាងនេះ ខ្ញុំមិនយល់ទេ។
កូនខ្ញុំទាំងពីរមិនទាន់និងធំផងអីឡូវ បានបាត់ម៉ាក់ហើយ សូមប្អូនជួយតាមសុធាផងតិចក្ដីច្រើនក្ដីខ្ញុំសូមអគុណ ABA 000300996 Leng chandaro។
សម្រាប់តែមូលហេតុដែលបណ្ដាលអោយភរិយារបស់គាត់លាចាកលោក បើតាមការបញ្ជាក់របស់អ្នកខមិននៅខាងក្រោមផុសរបស់បងប្រុសខាងលើបានអោយដឹងថាគាត់ទទួលមរណៈភាពដោយសារកូវីដ១៩។
ចំណែកលោកយាយរបស់គាត់ បើតាមការបញ្ជាក់របស់គណនីហ្វេបុកឈ្មោះ បងស្ម័គ្រ អូនស្មោះបានអោយដឹងមូលហេតុនៃការទទួលមរណៈភាពរបស់លោកយាយគាត់ថា
យាយខ្ញុំផុតម៉ោង3:15នាទីរសៀល ដោយរោគាពាធ ព្រះជន្ម 80 វស្សា សូមឱ្យវិញ្ញាណក្ខន្ធលោកយាយទៅកាន់សុគតិភពផងចុះក្រសួងសុខាភិបាលបានចុះយកសំណាករួចហេីយ អាចធ្វើបុណ្យតាមប្រពៃណីបាន។















