អាណិតលោកពូណាស់ ខំទៅលេងកូនដល់អាមេរិច ដូចទៅជួបមុខកូនជាលើកចុងក្រោយ សល់ត្រឹមតែធា តុអោយភរិយាស្ពាយមកវិញ

ព័ត៌មាន

PNO

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២១នាពេលកន្លងទៅនេះ លោកវេជ្ជបណ្ឌិត អឿ សុធារ៉ា ជាបុគ្គលិកបំរើការងារនៅផ្នែកជំងឺទូទៅ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានទទួលមរណភាព ដោយរោគាពាធ គាំងបេះដូង ក្រោយពេលដែលលោកបានទៅលេងកូនប្រុសនៅលើទឹកដីសហរដ្ឋអាមេរិច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយការទទួលមរណៈភាពរបស់លោកវេជ្ជបណ្ឌិត អឿ សុធារ៉ា មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកជាច្រើនបានបង្ហាញអារម្មណ៍សោកស្ដាយចំពោះការបាត់បង់ធនធានមនុស្សដ៏ល្អដូចរូបលោកវេជ្ជបណ្ឌិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះសាច់ញាតិរបស់លោកវេជ្ជបណ្ឌិត អឿ សុធារ៉ាបានរៀបរាប់ទាំងអារម្មណ៍សោកសៅថា នៅអាមេរិច និងនៅខ្មែរបងអើយបងបងទៅអាមេរិចលេងកូនសោះ មិចបានទៅជាចឹងបង កូនប្រុសពៅបងទៅរៀននៅអាមេរិច បែកបងយូរឆ្នាំហើយ ទើបតែបានឃើញមុខប៉ា ហេតុអីបងបែរជាទៅជួបកូនលើកចុងក្រោយវិញចឹងបងប្អូនទទួលយកមិនបានទេបង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបើកឆាតលោតឈ្មោះបងស្រណោះណាស់បងអើយបង បងទើបឆាតជាមួយខ្ញុំប៉ុណ្ណានថ្ងៃមុនសោះមួយម៉ាត់ណាក៏បងសរសើរប្អូនដែរ ខុសត្រូវបងតែងតែទូន្មានប្អូន ប្អូនធ្វើចិត្តមិនបានទេបងអើយបងបងស្រលាញ់គ្នាណាស់ ពេលបងឃ្លាតទៅបងបារម្មណ៍ពីសុខទុក្ខប្រពន្ធយ៉ាងណាទៅបង ហើយប្រពន្ធបងស្រណោះបងយ៉ាងណាទៅបង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយបងឃ្លាតទៅចំថ្ងៃខួបកំណើតកូនប្រុសពៅទៀត បងអើយស្រណោះប្រពន្ធកូនយ៉ាងណាទៅបងពេលទៅអាមេរិចបងទៅទាំងគូរ តែពេលមកវិញបងស្រីយកធាតុបងមកតែម្នាក់ឯង អារម្មណ៍អ្នកឃ្លាត និងអារម្មណ៍អ្នកនៅពិបាកយ៉ាងណាទៅបងប្អូននៅតែមិនជឿថាបងទៅចោលប្អូនទេបង លឿនពេកហើយបង រូបភាពសំលេងបងនៅស្រស់ៗ បិទភ្នែកបើកភ្នែកឃើញគ្រប់ពេលបងអើយបងត្រលប់មកវិញមកបង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកកូនស្រីរបស់លោកវេជ្ជបណ្ឌិត អឿ សុធារ៉ាក៏បានបង្ហោះសារដែរថា សូមប៉ាទៅអោយបានសុខណាប៉ាណា ប៉ាគឺជាវិរៈបុរសសំរាប់កូនៗប៉ាគឺជាឪពុកដ៏មហិមា ជាប៉ាដែលតែងតែផ្ដល់ភាពកក់ក្ដៅអោយកូន និងគ្រួសារជានិច្ច ប៉ាគឺជាអ្វីៗគ្រប់យ៉ាងសំរាប់កូន ពេលនេះប៉ាទៅលេងត្រលប់ហើយ បើមានជាតិក្រោយពិត កូនសូមកើតជាកូនរបស់ប៉ាទៀតណាប៉ាណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នឹកប៉ាណាស់ នឹកពាក្យគ្រប់ម៉ាត់របស់ប៉ា ក្នុងខួរក្បាលលឺតែសំលេងប៉ា និងម៉ាក់ រាល់ព្រឹកប៉ាតែងតែហៅ ស្រីអូនហា បញ្ញាហា យ៉ាណាហា ចុះមកទៅញាំអីជាមួយប៉ា ហើយអាយ៉ាណាយូរជាងគេរហូតចឹង ដល់ពេលប៉ាមកពីធ្វើការប៉ាថាកូនហាមកញាំបាយ ហើយល្ងាចកូនៗចង់ញាំអីប៉ាធ្វើអោយញាំ ។រាល់ពេលថ្ងៃសុក្រប៉ាតែងតែសួរថា ស្រីអូនហា កូនមកកំពង់ចាមទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនចង់ញាំអី ប៉ាត្រៀមម្ហូបហើយកូនមក កូនទាយមើលប៉ាម៉ាក់ធ្វើអីអោយកូនញាំប៉ាតែងតែធ្វើបែបនេះគ្រប់ពេល ប៉ាតែងតែគិតពីកូនគ្រប់គ្នាគ្រប់វិនាទី កូនស្រលាញ់ប៉ាម៉ាក់លើសពីជីវិតរបស់កូន កូនសុំអោយរឿងដែលកើតឡើងវាជាការយល់សុបិន្ដ ហើយកូនស្អប់រឿងមួយនោះខ្លាំងណាស់ ហេតុអីបានជាវាកើតឡើងចំពោះប៉ា ហេតុអី ហេតុអី ហេតុអី ហេតុអី ....