
ព័ត៌មាន
ជឿជាក់ថាប្រិយមិត្តអ្នកអានមួយចំនួនប្រហែលជាបានជ្រាបហើយនៅព័ត៌មានដ៏កក្រើកទាក់ទងនិងលោកស្រី ទ្រីដាណានិងស្វាមីរបស់គាត់មានបញ្ហារកាំរកូសជាមួយគ្នា ដល់ថ្នាក់លោកស្រី ទ្រីដាណាឡាយវីដេអូចង់លែងលះពូម៉ៅថែមទៀតផង
ជុំវិញរឿងពូម៉ៅមិនដែលផុសរូបរបស់លោកស្រី និងរឿងជាច្រើនទៀត ដោយក្នុងវីដេអូឡាយលោកស្រី ទ្រីដាណាបានអោយដឹងថាពូម៉ៅមិនដែលផុសរូបរបស់លោកស្រីលើហ្វេបុករបស់គាត់ឡើយ សង្ស័យមិនផុសប្រហែលងាយស្រួលញ៉ែស្រីផ្សេង ហើយលោកស្រីក៏បានរៀបរាប់រឿងជាច្រើនទៀត។
ដោយឡែកងាកក្រឡេកទៅមើលពូម៉ៅវិញ ក្រោយពេលលោកស្រី ទ្រីដាណា ឡាយរៀបរាប់រឿងខាងលើរួចមក ស្រាប់តែពូម៉ៅគាត់ជិះឡានហើយឡាយទាំងយប់និងរៀបរាប់រឿងគ្រួសារជាច្រើនព្រមទាំងរឿងជួយគេតែមិនជួយម៉ែក្មេក។
ក្រោយឃើញពូម៉ៅឡាយបែបនេះទើបនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២១នេះ ស្រាប់តែលោកស្រី ទ្រីដាណាចេញមកឡាយបកស្រាយច្បាស់ៗនៅរឿងដែលពូម៉ៅថាជួយគេតែមិនជួយម៉ែក្មេក អោយមហាជនបានដឹង។ដូច្នេះចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖








