ច្បាស់ៗចែដាណាបន្តទម្លាយរឿងម៉ែក្មេក បងប្អូនថ្លៃ និយាយដើមលោកស្រីជាពិសេសនោះគឺ....(មានវីដេអូ)

ព័ត៌មាន

PNO

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងរ៉ាវទំនាស់គ្រួសាររបស់លោកស្រី ទ្រីដាណាប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រហែលជាប្រិយមិត្តអ្នកអានបានជ្រាបហើយ។ដោយឡែកនៅមុននេះបន្តិចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២១ លោកស្រី ទ្រីដាណាបានរៀបរាប់យ៉ាងវែងអន្លាយលើបណ្ដាញសង្គមហ្វេបុករបស់គាត់ដោយរៀបរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនចង់និយាយរឿងគ្រួសារច្រើនទេ តែបើមិនបង្ហាញ គ្រប់គ្នានៅតែច្រឡំចឹង ថាខ្ញុំមិនជួយឪពុកម្ដាយក្មេក បងប្អូនថ្លៃ ធ្វើបុណ្យសម្ដែងជួយតែអ្នកដទៃ(ដោយសារពូម៉ៅឡាយនិយាយបំពានខ្ញុំ)(ក្នុងចេតនាធ្វើអោយមហាជនយល់ច្រលំមកលើខ្ញុំ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សក្បែរខ្លួន ខ្ញុំជួយទាំងអស់មុនពេលជួយគេ តែឱ្យខ្ញុំជួយប៉ុណ្ណា ទើបពេញចិត្តប្ដីខ្ញុំ? ខ្សែកពេជ្រ ខ្សែដៃ ពេជ្រ នាឡិកាពេជ្រ មាសទាំងដំឡឹងខ្ញុំជូនពួកគាត់ ពេលបុណ្យទានក៏ខ្ញុំជូនលុយគាត់ទាំងពាន់ ហើយបុណ្យបច្ច័យបួនពួកគាត់ នាងខ្ញុំ ធ្វើ អស់លុយទាំងម៉ឺន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទិញឡានអោយគាត់ជិះទៀត បងប្អូនថ្លៃគាត់ក៏ចូលរកស៊ីជាមួយក្រុមហ៊ុនខ្ញុំ សួរថាខ្ញុំគ្មានចិត្តមែន? ប្រឹងរករាល់ថ្ងៃគ្មានពេលសម្រាក រហូតយប់ជ្រៅម្នាក់ឯង ត្រូវគិតសព្វគ្រប់ ការងារ ការរកស៊ី ក្រុមហ៊ុន តំណាងចែកចាយរាប់ម៉ឺននាក់ ហាងពេជ្រ លើខ្ញុំទាំងអស់ គឺដើម្បីអនាគតគ្រួសារ និងកូនៗ មិនមែនដើម្បីបងប្អូនខាងណាទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់មិនមែនមនុស្សស្រី មិនយល់ថាការទុកដាក់លុយសម្រាប់អនាគតកូនៗ វាសំខាន់ប៉ុណ្ណាទេ។ យើងមិនអាចរកបាន 50 យក 20 ទៅជួយគ្រួសារម្ខាងៗទេ ព្រោះពួកគាត់ក៏មានកូនៗផ្សេងទៀតដែរ ហើយគាត់ក៏ធូរធារហើយដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុកម្ដាយក្មេក ខ្ញុំគោរពណាស់ ព្រោះអត់ពីម្ដាយឪពុកបង្កើតទៅ មានតែពួកគាត់នេះហើយ ជាចាស់ទុំសម្រាប់នាងខ្ញុំ ពុកក្មេកខ្ញុំ ល្អណាស់ ខ្ញុំសរសើរគាត់ គោរពគាត់ ព្រោះគាត់ចង់ឃើញតែកូនបានសុខ មិនដែលរករឿង និយាយចាក់ចូចអីទេ មានតែម៉ែក្មេកខ្ញុំ បងប្អូនថ្លៃ និយាយដើមខ្ញុំជាមួយប្ដី ឱ្យតែទៅលេងផ្ទះ មកវិញរករឿងខ្ញុំរហូត ហើយឈាន ដល់វៃដំមកលើរូបខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារប្អូនថ្លៃនិងម្តាយក្មេកនិងជឿហើយធ្លាប់លឺគេថាអណ្តាតម្ដាយក្មេក ពិតណាស់ ឃើញខ្ញុំនៅម្នាក់ឯងគ្មានឪពុកម្ដាយបង្កើតនៅឃុំគ្រង ចង់គ្រប់គ្រងខ្ញុំ ចាត់ចែងលើកម្លាំងញើសឈាមខ្ញុំ។ ការជួយអ្នកដទៃ ជាទឹកចិត្តខ្ញុំ ជួយអ្នកក្រលំបាកពិតប្រាកដ ហើយក៏ធ្វើតាមគន្លងឪពុកម្ដាយខ្ញុំ ដើម្បីបំពេញបំណងពួកគាត់។ ពេលគេនិយាយចឹង ខ្ញុំនឹក ខ្ញុំអាណិតឪពុកម្ដាយបង្កើតខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលខ្ញុំមិនទាន់មានលទ្ធភាពបានជួយគាត់ស្រួលផង គាត់ក៏លាទៅបាត់ ឪពុកម្ដាយក្មេកខ្ញុំធូរធារហើយ បងប្អូនថ្លៃក៏ចឹងដែរ មិនគួរច្រណែន ជាមួយអ្នកខ្ញុំជួយទេ។ ខ្ញុំអស់ទ្រាំហើយ ហើយក៏អស់ជម្រើសនិយាយគ្នាផ្ទាល់ដែរ ទើបត្រូវបង្ហាញតាមនេះ ខ្ញុំមិនប្ដូរចិត្តទេ ជួយអ្នកដទៃ ខ្ញុំនឹងបន្តជួយរហូត។ បើប្ដីខ្ញុំច្រណែនរឿងនេះ អាចទៅរកអ្នកណា ដែលជួយគ្រួសារគាត់ បំបេញចិត្តម្ដាយក្មេក និងបងប្អូនថ្លៃគាត់ចុះ🙏