
ព័ត៌មាន
ក្រោយមានប្រតិកម្មខ្លាំងៗពីសំណាក់អ្នកនាង ម៉េង កែវពេជ្ជតាជុំវិញការយកបទចម្រៀងជំនោរដើមខែ មកច្រៀងCoverឡើងវិញដោយមិនបានដាក់ឈ្មោះម្ចាស់ដើម និងមិនបានសុំការអនុញាតិពីអ្នកនាង ម៉េង កែវពេជ្ជតា ទើបកញ្ញា បាន មុន្នីល័ក្ខបានចេញមុខសុំទោសអ្នកនាង ម៉េង កែវពេជ្ជតាដោយរៀបរាប់ថា
នាងខ្ញុំសូមគោរពជូនអ្នកបង ម៉េង កែវពេជ្ជតា ដោយសារមួយរយៈនេះ បញ្ហាកូវិដប្អូនមកលេងស្រុកកំណេីត មិនបានដឹងពីពត៍មានថ្មីៗ ប្អូនទេីបតែឃេីញពត៍មានពាក់ព័ននិងបទជំនោរដេីមខែម្សិលមិញនេះ !
ប្អូនក៏ទាក់ទងតាមឆាតទៅអ្នកបងភ្លាមៗ សុំការអនុគ្រោះពីអ្នកបង ប្អូនយកបទនេះមកច្រៀងឡេីងវិញ ដោយសារប្អូនស្រលាញ់បទនេះ គាំទ្រអ្នកបង និងដោយសារជិតដល់រដូវបុណ្យភ្ជុំផង ទេីបប្អូនលេីកយកបទនេះមកច្រៀងសារឡេីងវិញ!
ប្អូនសូមអភ័យទោសអ្នកបងពីចំងាយ ដែលប្អូនមិនបានត្រួតពិនិត្យខាងបច្ចេកទេស អោយបានត្រឹមត្រូវ ប្អូនសង្ឃឹមថាអ្នកបងអនុគ្រោះ និង យោគយល់ដល់ប្អូន ហេីយប្អូននឹងមិនអោយមានបញ្ហានេះកេីតឡេីងទៀតទេ។
នាងខ្ញុំសូមគោរពជម្រាបសួរ ពុកម៉ែបងប្អូន និង អ្នកបង ម៉េង កែវពេជ្ជតា ចាសដោយសារ បញ្ហាពាក់ពន្ធ័ នឹងបទចំរៀង “ជំនោរដើមខែ” ប៉ុន្មានថ្ងៃនេះ! ឥឡូវនេះ នាងខ្ញុំ បាន មុនីលក្ខ័ បានធ្វើការលុបបទចំរៀង មួយបទនេះ ចេញពី ឆានែលយូធូប
របស់នាងខ្ញុំរួចរាល់ហើយ ដើម្បីកុំអោយមានបញ្ហាមិនសប្បាយចិត្តទាំងអស់គ្នានាងខ្ញុំ សូមសុំទោសម្តងទៀត ដែលមិនបានត្រួតពិនិត្យខាងបច្ចេកទេសអោយបានត្រឹមត្រូវ
នាងខ្ញុំសូមសន្យាថា នឹងមិនអោយមានបញ្ហាបែបនេះ កើតឡើយទៀតទេ នាងខ្ញុំសង្ឃឹមថា អ្នកបង ម៉េង កែវពេជ្ជតា និងពុកម៉ែបងប្អូនទាំងអស់គ្នា យោគយល់ និង អធ្យាស្រ័យដល់នាងខ្ញុំ។


























