
ព័ត៌មាន
ជុំវិញរឿងរ៉ាវជម្លោះគ្រួសាររបស់អ្នកស្រី ទ្រីដាណានិងស្វាមីរបស់គាត់ដែលមានឈ្មោះ ហ៊ីង បញ្ញារិទ្ធ ហៅ ពូម៉ៅហាក់មិនទាន់ស្ងប់ស្ងាត់នៅឡើយទេ កំពុងតែក្ដៅគគុកដដែលនៅលើបណ្ដាញសង្គមហ្វេបុកនិងយូធូប។
ដោយឡែកក្រោយពេលមានរឿងរ៉ាវរកាំរកូសជាមួយគ្នាកើតឡើង រហូតចែដាណាប្រកាសចង់លែងលះពូ ម៉ៅ ហើយពូម៉ៅក៏បានគាស់កកាយរឿងរ៉ាវជាច្រើននៅក្នុងគ្រួសារមានទាំងរឿងជួយគេមិនជួយម៉ែក្មេងនិងរឿងជាច្រើនទៀត។
សម្រាប់លោកស្រី ទ្រីដាណាគាត់ក៏បានចេញបកស្រាយអស់ហើយដែរជុំវិញរឿងពូម៉ៅចោទគាត់ ជួយគេតែមិនជួយម៉ែក្មេក។
លុះមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២១ ស្រាប់តែពូម៉ៅបានបង្ហោះសារដ៏គួរអោយភ្ញាក់ផ្អើលរឿងលោកស្រី ទ្រីដាណាបានដាក់ក ម្លាំ ងប៉ូ លី ស គ្រប់ផ្ទះមិនអោយពូម៉ៅចូល។ក្នុងនោះពូម៉ៅបានរៀបរាប់ថា
ចាប់ពីថ្ងៃនឹងទៅប៉ាខានជួបមុខកូនទៀតហេីយ ព្រោះគេមិនអោយប៉ាចូលផ្ទះទេ គេដាក់កំ លាំ ងប៉ូ លី ស គ្រប់ផ្ទះទាំងអស់ហាមមិនអោយប៉ាចូលផ្ទះ គ្រួសារមួយនេះខ្ញុំលះបង់ច្រេីនតែទីបំផុតឥតន័យ។



















