ព័ត៌មាន

PNO

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈកិច្ចសំភាសន៍របស់លោកអ៊ឹម ជីវ៉ាជាមួយនិងកញ្ញាអាជីនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ ដោយលោកអ៊ឹម ជីវ៉ាបានសរសេរCaptionពីលើវីដេអូនៃកិច្ចសំភាសន៍នោះថា ដោយសារ កញ្ញា អាជី ស្អាតពីធម្មជាតិ ទើបសំអាងការ មយូរ៉ា ហ្គោលហៅថត ក្នុងតម្លៃ 30000មុឺនដុល្លា ក្នុង១ខែ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកតាមរយៈកិច្ចសំភាសន៍ជាមួយនិងលោកអ៊ឹម ជីវ៉ាអាជីបានរៀបរាប់ប្រាប់មហាជនអោយបានដឹងថា និយាយទៅមុនដំបូងដោយសារតែ កាលខ្ញុំភ្ជាប់ពាក្យខ្ញុំបានយកសំអាងការ មយូរ៉ា យកទៅរៀបចំកម្មវិធី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដល់ពេលហើយគាត់ក៏ពេញចិត្តនាងខ្ញុំ ហើយក៏ទាក់ទងមកនាងខ្ញុំប្រហែលជាមួយសប្ដាហ៍ហើយ ទាស់តែខ្ញុំរវល់។ហើយថ្ងៃនេះខ្ញុំក៏បានឆាតទៅគាត់វិញថាខ្ញុំទំនេរថ្ងៃនិងសុំដាក់ថ្ងៃនិងតែម្ដងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយការទទួលថតនេះមិនទៀងដែរ ស្រេចលើគាត់ដាក់ការងារអោយខ្ញុំធ្វើ គាត់អោយខ្ញុំដាក់ប៉ុន្មានឈុត ខ្ញុំរៀបទៅតាមនិង ដូចគាត់ប្រាប់អ៊ីចឹង។គាត់បានហៅនាងខ្ញុំថតរយៈពេលមួយខែពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកិច្ចសំភាសន៍នោះអាជីបានអួតខ្លួននាងថា និយាយទៅខ្ញុំគិតថាខ្លួនខ្ញុំស្អាត ខ្ញុំស្លៀកពាក់ស្អីក៏ស្អាត ហើយរាងខ្ញុំតូចច្រឡឹង ហើយខ្ញុំស្អាតពីធម្មជាតិ និយាយអោយចំទៅគឺខ្ញុំជឿជាក់ លើខ្លួនឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម្បីតែគេហៅខ្ញុំស្ពតផ្សេងៗ ខ្ញុំស្លៀកឈុតអីក៏ស្អាត ហើយគេងយប់ខ្ញុំងើបពីគេង ខ្ញុំអត់ងូតទឹកក៏ខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំស្អាតដែរ។ក្នុងចំណោមនុស្សស្រី១០នាក់ខ្ញុំគិតថា ខ្ញុំស្អាតជាងគេ០៩នាក់ហើយ ពីព្រោះខ្ញុំមានពណ៌សម្បុរសស្អាតពាក់ស្អីក៏សមដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជីក៏បានលើកឡើងទៀតថាសម្រាប់តម្លៃខ្លួននាងគឺគាត់អោយនាងចុះកុងត្រា រយៈពេលមួយខែគាត់អោយនាងបីម៉ឺនដុល្លា។ដូច្នេះដើម្បីអោយកាន់តែលំអិតជាងនេះថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Previous Post Next Post