
ព័ត៌មាន
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១នេះ ពូម៉ៅបានសម្រេចចិត្តទៅសាងភ្នួសជាព្រះសង្ឃ ក្រោយពេលមានរឿងរ៉ាវជាច្រើនកើតឡើងនៅក្នុងរង្វង់ក្រុមគ្រួសាររបស់គាត់ជាមួយនិងភរិយារបស់គាត់លោកស្រី ទ្រីដាណា។
តែមុនពេលដែលពូម៉ៅគាត់សម្រេចចិត្តទៅសាងភ្នួសជាព្រះសង្ឃគាត់បានឡាយវីដេអូរៀបរាប់នៅរឿងមួយចំនួនលើបណ្ដាញសង្គមហ្វេបុករបស់លោក ដោយក្នុងវីដេអូឡាយនោះពូម៉ៅគាត់បានរៀបរាប់ថា
ខ្ញុំសូមចេញវីដេអូជាលើកចុងក្រោយ មុននិងខ្ញុំសម្រេចចិត្តទៅបួស ដោយសារតែខ្ញុំអស់ជម្រើស សូម្បីតែហ្វេបុក Telegram និងបណ្ដាញផ្សេងៗភរិយារបស់ខ្ញុំបានblockខ្ញុំចោល។
ដូច្នេះខ្ញុំគ្មានវិធីអ្វីក្រៅពីធ្វើវីដេអូនេះ បង្ហាញជូនគាត់ អោយបានឃើញផងបាទ។ចឹងកន្លងមក ខ្ញុំនិងប្រពន្ធខ្ញុំ បានឈ្លោះគ្នាពិតប្រាកដមែន រហូតដល់ភរិយារបស់ខ្ញុំបានដាក់ពាក្យបណ្ដឹ ងមិនអោយខ្ញុំចូលផ្ទះ។
ហើយក៏មានមតិមួយចំនួន ថាខ្ញុំពីរនាក់ប្ដីប្រពន្ធសម្ដែង ដើម្បីប្រយោជន៍ ខ្ញុំសូមបញ្ជាក់ថា គ្មាននរណាម្នាក់យកកិត្តិយសគ្រួសារ មកសម្ដែង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន របៀបនេះនោះទេបាទ។
ប៉ុន្តែនេះដោយសារតែការខឹង មួយឆាវ ធ្វើអោយយើងឈានទៅដល់ចំណុចនោះ ចឹងវីដេអូនេះ ខ្ញុំសូមជម្រាបបងប្អូនថា មិនមែនជាការសម្ដែងហើយ ជាវីដេអូមួយដែលខ្ញុំសូមធ្វើការសុំទោសជាសាធារណៈ ក៏ដូចជាសុំទោសដល់ភរិយារបស់ខ្ញុំទ្រី ដាណា។
ហើយពូម៉ៅក៏បានបន្ថែមទៀតថាក្រោយពេលដែលភរិយាគាត់បានឃើញវីដេអូរបស់គាត់ហើយ សង្ឃឹមថាភរិយារបស់គាត់និងដកពាក្យបណ្តឹ ងវិញ។ដូច្នេះចង់ជ្រាបអោយកាន់តែច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

















