
ព័ត៌មាន
កាលពីពេលកន្លងទៅប្រិយមិត្តអ្នកអានប្រហែលជាបានជ្រាបហើយនៅព័ត៌មានដ៏កក្រើក ជុំវិញការសាងភ្នួសរបស់បុគ្គលល្បីៗមួយដែលមានបញ្ហានៅក្នុងរង្វង់គ្រួសារនិងបញ្ហាផ្សេងៗទៀត។
ដោយបុគ្គលល្បីៗទាំងអស់នោះមានដូចជាលោក សុវណ្ណ រិទ្ធី លោក ឌួង ឆាយ លោក ដែន សូនី ហើយអ្នកចុងក្រោយគេដែលកំពុងតែល្បីគឺស្វាមីរបស់លោកស្រី ទ្រីដាណាដែលបានសម្រេចចិត្តទៅសាងភ្នួសនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១នេះ។
ក្នុងនោះក្រោយពេលបានឃើញបុគ្គលល្បីៗសម្រេចចិត្តទៅសាងភ្នួសជាបន្តបន្ទាប់បែបនេះ ស្រាប់តែមានគណនីហ្វេបុកមួយឈ្មោះ Oun Vansakបានបង្ហោះរូបភាពបុគ្គលល្បីៗមួយចំនួនដែលបានទៅបួសនិងភ្ជាប់មកជាមួយសារយ៉ាងខ្លីថា
សូមអនុមោទនា អ្នកបន្ទាប់ជាអ្នកណា ដែលចាប់យកផ្លូវព្រះធម៌ ជាទីពឹង។ដូច្នេះចង់ជ្រាបអោយកាន់តែច្បាស់សូមប្រិយមិត្តអ្នកអានទស្សនារូបភាពដែលនៅខាងក្រោមនេះ៖




























