ព័ត៌មាន

PNO

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលឃើញបុគ្គលល្បីៗលើបណ្ដាញសង្គមហ្វេបុកអោយតែមានបញ្ហានៅក្នុងរង្វង់គ្រួសារដឹងតែនាំគ្នារត់ទៅបួស ដើម្បីធ្វើចិត្តអោយស្ងប់ តែបួសមិនបានប៉ុន្មានក៏លាចាកសិក្ខាបទវិញ ហើយលាចាកសិក្ខាបទមកវិញបុគ្គលដែលបានទៅបួសនោះ មិនអាចធ្វើចិត្តស្ងប់នោះទេ នៅតែមានពាក្យសម្ដីឌឺដងផ្លែផ្កាអោយគ្នា បួសដូចមិនបួស ធ្វើអោយតែល្អមើល តែមិនល្អស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកងាកក្រឡេកទៅមើលលើបណ្ដាញសង្គមហ្វេបុករបស់លោកជំទាវ ហ៊ុន ស៊ីណាតវិញនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១នេះ លោកជំទាវបានបង្ហោះសារលើបណ្ដាញសង្គមហ្វេបុករបស់លោកជំទាវ ដាស់តឿនទៅដល់បុគ្គលតែរត់ទៅបួស ហើយមិនអាចធ្វើចិត្តស្ងប់បាន ដោយលោកជំទាវលើកឡើងថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំឃើញច្រើនហើយអ្នកមានវិប្បដិសារីរត់ទៅយកទីអារាមសាសនាសាង ផ្នួស ជាសាមណេរ ឬភិក្ខុ ដើម្បីឲ្យបានចិត្តស្ងប់នោះ ខ្ញុំសួរមិត្តរួមហ្វេសប៊ុកថាអ្នកទាំងអស់ក្នុងរូបនេះតើបានសុខហើយឬនៅ ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកខ្ញុំគិតថាក្រោយសឹកពីសាមណេរ ឬសឹកពីភិក្ខុមកដល់ពេលនេះនៅតែមានសង្គា មពាក្យសម្ដីដូចព្យុះក្នុងគ្រួសារមួយបើគ្មានការអភ័យទោ សដល់គ្នានោះទេវាគ្មានសេចក្ដីសុខឡើយក្រុមគ្រួសារបើមានអ្នកអំនួតហើយគ្រួសារនោះវិនាសគឺមានតែអញ់គ្មានឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំនៅចាំពាក្យឪពុកម្ដាយខ្ញុំថាអណ្ដាតជាអាទិ៍ កន្លង សុខផង ទុក្ខផងក៏ព្រោះអណ្ដាត កូនមុននិងប្រើវាទៅលើប្ដីប្រពន្ធត្រូវគិតឲ្យបានយូរកុំអំនួតយើងក្នុងត្រកូលនេះទើបកូនបានសុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Previous Post Next Post