
ព័ត៌មាន
ក្រោយពេលដែលគណនីហ្វេបុកមួយឈ្មោះ យឿង សុភ័ក្រ្តបានបង្ហោះព័ត៌មាននៃការទទួលមរណៈភាពរបស់បងស្រីម្នាក់ ដែលទើបសម្រាលកូនបានប៉ុន្មានខែ។
ក្នុងនោះគណនីហ្វេបុកឈ្មោះ យឿង សុភ័ក្រ្កបានបង្ហោះព័ត៌មានដែលមានខ្លឹមសារថា កម្សត់ណាស់បងប្អូនអើយកូនទើបតែកើតបាន3ខែឥលូវម្ដាយស្លា ប់ចោ លទៀតកូនតូច
ត្រូវរស់នៅជាមួយជីដូនក្រខ្សត់ណាស់សូមបងប្អូនមេត្តាជួយគាត់ផងជួយជាទឹកដោះគោរឺជាថវិកាក៍បានតាមសទ្ធា គាត់ក្រណាស់បងប្អូនអើយជួយគាត់ផង គាត់រស់នៅភូមិក្បាលថ្នល់ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សូមអគុណទុកជាមុនណាបងប្អូន។
ក្រោយពេលបានឃើញព័ត៌មាននេះហើយស្រាប់តែលោក ស្រី ទ្រីដាណាបានប្រកាសនៅលើបណ្ដាញសង្គមហ្វេបុករបស់លោកស្រីថា
អាណិតកូនណាស់លោកអើយ ទើបកើតបាន៣ខែ ម្ដាយស្លា ប់ចោ លបាត់ គេប្រាប់មកថា គ្រួសារគាត់ក្រលំបាកណាស់ មើលតែផ្ទះគាត់ក៏ដឹងដែរ ឥឡូវជីដូនអ្នកចិញ្ចឹមចៅ។
គាត់នៅខាងភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ខ្ញុំនឹងឱ្យគេជួយនាំថវិកា ទឹកដោះគោ និងសំលៀកបំពាក់ ទៅសម្រាលការលំបាកខ្លះ ព្រោះអាណិតក្មេង សង្ឃឹមថាបានធំធាត់ល្អ ដូចក្មេងដទៃទៀត។

















