ខ្លាំងមែនអាជី គ្រាន់តែភរិយារបស់លោក កែវ វាសនាយកសម្ដីខ្លួនទៅបង្ហោះសោះ ស្រាប់តែអាជីប្រតិកម្មខ្លាំងៗឈានដល់ការប្រើពាក្យ...(មានវីដេអូ)

ព័ត៌មាន

PNO

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាក់មិនទាន់ស្ងប់ស្ងាត់នៅឡើយទេជុំវិញការប្រើពាក្យសម្ដីរបស់អាជីនៅក្នុងកិច្ចសំភាសន៍មួយជាមួយលោកអ៊ឹម ជីវ៉ា ដោយនាងអួតក្តែងៗថា សម្រស់របស់នាងស្អាតពីធម្មជាតិ ក្នុងចំណោមមនុស្សស្រី១០នាក់នាងស្អាតជាងគេ០៩នាក់ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកសម្ដីរបស់អាជីខាងលើនេះក៏បានក្លាយជាប្រធានបទក្ដៅលើបណ្ដាញសង្គមហ្វេបុកនិងត្រូវបានគេយកទៅTrollព្រោងព្រាត និងមានអ្នកយកទៅបង្ហោះត ឌឺដងអោយអាជីផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកភរិយារបស់តារាចម្រៀងកែវ វាសនាក៏បានយកពាក្យសម្ដីរបស់អាជីទៅបង្ហោះនៅលើបណ្ដាញសង្គមហ្វេបុករបស់ខ្លួនដោយរៀបរាប់ថា ក្នុងចំណោម10នាក់ខ្ញុំស្អាតជាងគេ9នាក់(ហាមសើចណាអ្នកស្អាតជាងខ្ញុំ) ថតទម្លាក់សក់សេះចឹងប្តីអោយ5មឿន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលបានឃើញភរិយារបស់លោកកែវ វាសនាបង្ហោះសារខាងលើរួចមក ស្រាប់តែអាជីកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១ នាងក៏បានចេញវីដេអូឡាយផ្ទាល់ប្រតិកម្មទៅលើពាក្យសម្ដីរបស់ភរិយាលោក កែវ វាសនា ដោយអាជីបោះសម្ដីខ្លាំងៗថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំគ្រាន់តែនិយាយថ្ងៃនេះ បើសិនខ្ញុំនិយាយទៅកាន់អាចែខុស អោយខ្ញុំលើកម្រាមដៃដប់សុំទោស ទុកជាមុន ចែគឺជាiDolរបស់ខ្ញុំ ខ្ញុំគឺជាហ្វេនរបស់ចែឯង រាល់ពេលដែលចែឡាយ ជាមួយបងកែវ វាសនា ខ្ញុំតែងតែមើលវីដេអូរបស់ចែ និយាយទៅគ្រប់វីដេអូដែលចែឡាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយខ្ញុំបញ្ជាក់ថាចែជាប្រពន្ធបងកែវ វាសនា ខ្ញុំក៏ជាហ្វេនបោះគាត់និងជាហ្វេនបោះបងកែវ វាសនាដូចគ្នា។បទចម្រៀងគាត់ក៏ខ្ញុំឩស្សាហ៍ចាក់ស្ដាប់ដែរ។ប៉ុន្តែ អ្វីដែលកក្រើកមួយរយៈពេលនេះ ចែៗបានទៅផុសដៀ ល ខ្ញុំសុទ្ធតែអីណាបើខ្ញុំស្អាតពីធម្មជាតិ ថ្ងៃក្រោយមិនបាច់ហៅគេផាត់មុខអោយវាទេ។ok ចែ ចែគឺជាតារាល្បី ប្ដីចែគឺជាតារាល្បី ចែអត់គួរយកខ្លួនចែ មកបៀតនិងមនុស្សធម្មតា ដូចខ្ញុំទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះប្ដីចែឯងជាតារាល្បី ចែឯងគឺជាតារាល្បី ចែឯងជាប្រពន្ធរបស់តារាល្បី ចែឯងក៏លក់ផលិតផលដូចគ្នា ចឹងដូចខ្ញុំប្រាប់ថា ខ្ញុំជាហ្វេនរបស់ចែ ក៏ជាហ្វេនរបស់ប្ដីចែដូចគ្នា។ប៉ុន្តែថ្ងៃនេះខ្ញុំបានឃើញពីទិដ្ឋភាព អត្តចរិករបស់ចែផ្ទាល់ហើយ បើទោះបីជាចែនិយាយចឹងក៏ខ្ញុំនៅតែជាហ្វេនរបស់ប្ដីចែ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចបញ្ជាក់ចឹងបើចែចង់បានអាវិធីសាស្រ្ដល្បី ផ្សេងចែធ្វើរឿងអីផ្សេងទៅ កុំយកខ្ញុំមកនិយាយនៅក្នុង ប្រធានបទនៅក្នុងការឡាយ ឫក៏នៅក្នុងការផុសStatus ឫក៏ការស៊ែររាល់ព័ត៌មានដែលគេផុស កុំស៊ែរដើម្បីចង់បានការឡាយ ការស៊ែរ ដើម្បីចង់បានវីដេអូដែលបងៗគាត់ចុះសារព័ត៌មាននិង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចែៗមិនបាច់ធ្វើចឹងទេ ចែល្បីស្រាប់ហើយ ចែធ្វើអីក៏ល្បីដែរ ដូចពួកខ្ញុំសុទ្ធតែជាកាកសំណល់ មិនមែនតារាផងនិង។ចែល្បិចចែល្បីមានច្រើនណាស់ កុំយកខ្ញុំទៅជិះជាន់ ខ្ញុំយកខ្ញុំទៅធ្វើជាMarketingក្នុងការរកស៊ីដូចគ្នា។អាជីបានរៀបរាប់ពាក្យប្រតិកម្មជាច្រើនទៀតដូច្នេះចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖