
ព័ត៌មាន
គ្រាន់តែលឺឈ្មោះតារាចម្រៀងសម្លេងស្អកប្រចាំផលិតកម្មសាន់ដេលោកអ៊ីណូ ច្បាស់ជាប្រិយមិត្តមួយចំនួននឹកដល់បទចម្រៀងដ៏ល្បីរបស់គាត់មួយបទជាក់ជាមិនខានគឺបទអូនកុំយំ ដោយបទចម្រៀងនេះបានសាងភាពល្បីល្បាញខ្លាំងមែនទែនដល់លោកអ៊ីណូនិងធ្វើអោយមហាជនចង់ចាំឈ្មោះរបស់លោកផងដែរ។
ដោយឡែកកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២១នាពេលកន្លងទៅនេះ លោកអ៊ីណូបានសម្រេចចិត្តចូលរោងការជាមួយនិងកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ថៃ ម៉ានីតា។
ក្នុងនោះលោកអ៊ីណូបានបង្ហោះវីដេអូជាស្លាយរូបភាពអមមកជាមួយសារប្រាប់មហាជនថា គោរពអរគុណប៉ាម៉ាក់ ទាំងសងខាង ជួបគ្នាឆាប់ៗម្តងទៀត នៅពេលមេរោគច ង្រៃ រលា យផុត
សាន្តពេជ្រ សុភារិទ្ធិ ហៅ Eno. Vs ថៃ ម៉ានីតា ចង់បានរថយន្ត ដែលប្រកបដោយគុណភាពខ្ពស់ ទំនុកចិត្ត នឹង ឯកសារធានាត្រឹមត្រូវ មិនមែនធានាតែមាត់ សូមកុំភ្លេច អញ្ជើញមកមើល រឺឆាតមកកាន់ផេក ផ្លូវការ ENO អុីណូ រឺ ផេក ENO AUTO CAR រឺ ខលទំនាក់ទំនង។
គួរបញ្ជាក់ដែរថាការរៀបមង្គលការរបស់លោកអ៊ីណូ គឺរៀបចំជាលក្ខណៈគ្រួសារតូចតាចប៉ុណ្ណោះមិនរៀបចំធំដុំនោះទេ ដោយសារតែបញ្ហាកូ វី ដ។













