
ព័ត៌មាន
មហាជនច្បាស់ជាធ្លាប់ស្គាល់ហើយនៅតារាចម្រៀងអកកាដង់ រត្ន័ រចនា ដែលពេលកន្លងមកនាងបានសាងភាពល្បីល្បាញខ្លាំងមែនទែននៅក្នុងបទចម្រៀងមរតកដើមមួយបទមានចំណង់ជើងថា មេម៉ាយសប្បាយចិត្ត រហូតដល់ថ្នាក់មហាជនខ្លះគ្រាន់តែឃើញនាងហៅនាងថាជាមេម៉ាយសប្បាយចិត្ត។
ដោយឡែកស្រាប់តែមកដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២១នេះ រត្ន័ រចនា បានលើកយកបទចម្រៀងរបស់អ្នកស្រី សូ សាវឿនមួយបទមានចំណង់ជើងថា ស្ងោស៊ុបមាន់ញី មកច្រៀងCoverឡើងវិញជាមួយសំនៀងដ៏សែនពិរោះរណ្ដំចិត្ត។
ហើយវីដេអូបទចម្រៀងនេះត្រូវបានបង្ហោះនៅលើឆាណែលយូធូបរបស់លោកបូទី។ដូច្នេះចង់ដឹងថារត្ន័ រចនាបកស្រាយបទចម្រៀង ស្ងោស៊ុបមាន់ញីពិរោះរណ្ដំចិត្តនិងរៀបរាប់មុខម្ហូបខ្មែរបែបណានោះសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖
























