
ព័ត៌មាន
លោកខៃ ប្រសិទ្ធគឺជាតារាសម្ដែងជើងចាស់ដ៏ល្បីនាពេលអតីតកាល ដោយបច្ចុប្បន្ននេះលោកបានទៅរស់នៅឯទឹកដីអូស្រ្ដាលីអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ និងបានបោះបង់អាជីពជាអ្នកសិល្បៈចោល និងបោះទុនយ៉ាងធំលើមុខជំនួញអចលនទ្រព្យលើទឹកដីអូស្រ្ដាលី។
បើទោះបីជាលោក ខៃ ប្រសិទ្ធបានទៅរស់នៅលើទឹកដីអូស្រ្ដាលីក៏ដោយ ក៏លោកមិនភ្លេចស្រុកខ្មែរដែរ គឺនៅពេលខ្លះលោកក៏បានធ្វើដំណើរមកលេងនៅស្រុកខ្មែរ និងបានធ្វើរឿងសប្បុរសធម៌មួយចំនួនផងដែរ។
ក្នុងនោះបើតាមការទម្លាយពីម្ចាស់គណនីហ្វេបុកមួយឈ្មោះ Mrr Lina Constructor បានខមិនបញ្ជាក់ប្រាប់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកនាពេលថ្មីៗកន្លងទៅនេះថា
ជួបគាត់ម្តងនៅអ៊ីអន ១ មុនផ្ទុះកូវីដ សួរគាត់ថាបងមកលេងប៉ុន្មានថ្ងៃហើយ គាត់ថាមក ២ អាទិត្យហើយប្អូន ពេលជួបគាត់គឺនៅក្នុងធនាគា ១ ក្នុងផ្សារអ៊ីអន
គាត់មិនលាក់ទេ គាត់ប្រាប់ថាបងមកដកលុយដើម្បីជួយដល់កុមារកំព្រាកម្ពុជា លុយដែលគាត់ជួយប្រហែល ៤ ទៅ ៥ ម៉ឺនដុល្លារ ប៉ុន្តែគាត់មិនដែលចេញមុខទេ៕











