ទីបំផុតលោកផ្កាយបី ស៊ុន ហួរចេញបកស្រាយច្បាស់ៗ ថាលោកមិនបានបោកលុយរាប់ម៉ឺនដុល្លាពីជនជាតិចិននោះទេ

ព័ត៌មាន

PNO

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈលិខិតបកស្រាយរបស់លោកផ្កាយបី ស៊ុន ហួរបានអោយដឹងថា ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ លិខិតស្រាយបំភ្លឺ និងបដិសេធ ខ្ញុំបាទឈ្មោះ ស៊ុន ហូរ អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្ថិតនៅផ្ទះលេខ៤២អឺ០ ផ្លូវលេខ១៩៤ ក្រុម១៧ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។សូមធ្វើការបំភ្លឺ និងបកស្រាយជូនមហាជន ជៀសវាងការយល់ច្រឡំ និងការចោទប្រកាន់ខុសពីការពិត ដែលប្រឌិតអង្គហេតុខុសពីការពិតរបស់ជនជាតិចិន ឈ្មោះ ជី កានយូ នាយកក្រុមហ៊ុន ធីដាប់បេលយូ លីស៊ីន ថេកណឡជី (TW LI XIN TECNOLOGY CO., TD) ដែលបានទម្លាក់កំហុសមកលើខ្ញុំបាទតាមរយៈសារព័ត៌មានថា៖ បានលក់ដីខ្យល់ ហើយគេចវេសមិនព្រមប្រគល់ ប្រាក់ចំនួន៦៦ម៉ឺនដុល្លារ (ហុកសិបប្រាំមួយម៉ឺនដុល្លារ) ដែលជាប្រាក់កក់ជូនលោក ជី កានយូ វិញ ដូច្នេះខ្ញុំសូម បកស្រាយជូនមហាជនដូចតទៅ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ខ្ញុំបាទមិនបានប្រព្រឹត្តអំពើរំលោភទំនុកចិត្ត និងឆបោកចំពោះលោក ជី កានយូ នាយកក្រុមហ៊ុន ធីដាប់ បេលយូ លីស៊ីន ថេកណឡជី (TW LI XIN TECNOLOGY CO., TD) ដូចការចោទប្រកាន់ និងផ្សព្វផ្សាយតាម រយៈសារព័ត៌មានមួយចំនួននោះទេ។ ២.នៅដើមឆ្នាំ២០១៨ ខ្ញុំបាទសូមទទួលស្គាល់ថា ពិតជាបានចុះកិច្ចសន្យាទិញលក់ដីទំហំ ៥៨ម x ១៦០ម ស្មើនឹងទំហំ ៩២៨០ម២ (ប្រាំបួនពាន់ពីររយប៉ែតសិបម៉ែត្រការ៉េ) មានទីតាំងស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ ជាមួយនឹងលោក ជី កានយូ នាយកក្រុមហ៊ុន ធីជាប់បេលយូ លីស៊ីន ថេកណឡជី (TW LI XIN TECNOLOGY CO., TD) ក្នុងតម្លៃ៣៥៥/ម២ ពិតប្រាកដមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបាទបានទទួលប្រាក់ចំនួន២លើក មួយលើកចំនួន ៣៣០,០០០$ (សាមសិបបីម៉ឺនដុល្លារ) សរុបទាំង២លើកស្មើនឹងចំនួន ៦៦០,០០០$ (ហុកសិបប្រាំមួយម៉ឺនដុល្លារ)។ ខ្ញុំបាទហ៊ានទទួលប្រាក់កក់នេះ គឺដោយសារខ្ញុំជាម្ចាស់ដី ហើយសំអាងទៅលើលិខិតប្រគល់សិទ្ធិកាន់កាប់បន្ត ចុះថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧ និងមានក្នុងប្លង់បង្ហាញទីតាំងដីរបស់ឈ្មោះ ង៉ែត សារិន ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៦។ ក្នុងការទិញដីលក់ គឺទុករយៈពេល១ឆ្នាំ ដើម្បីធ្វើប្លង់កម្មសិទ្ធិផ្អែកលើលិខិតប្រគល់សិទ្ធិកាន់កាប់បន្ត ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ និងអាចពន្យារយៈពេល០៦ខែ។ ៣.ដើម្បីជាទំនុកចិត្តនៅក្រោយពេលប្រគល់ប្រាក់លើកទី១ ចំនួន៣៣០,០០០$ (សាមសិបបីម៉ឺនដុល្លារ) រួចរាល់ គឺភាគីអ្នកទិញបានឱ្យខ្ញុំបាទ ដាក់ទ្រព្យធានា ដែលទ្រព្យទាំងនោះរួមមាន៖ ៣.១- វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ៖ ១៨០១០២០៣-០៤០៣ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ មានទំហំ ៩៦១ម២ ។ (ដីនេះមានតម្លៃ២,៥០០$ ក្នុងមួយម៉ែត្រការ៉េ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.២- វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៨០៣០៣០៣-០៣៧៦ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ មានទំហំ១៩៦៧ម២។ (ដីនេះមានតម្លៃ២,០០០$ ក្នុងតម្លៃមួយម៉ែត្រការ៉េ) ៣.៣- ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីទំហំ២២ហិកតា ស្ថិតនៅភូមិ២៣ សង្កាត់កោះរ៉ុងសន្លឹម ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧។ (ដីនេះមានតម្លៃ១០០$ ក្នុងមួយម៉ែត្រការ៉េ ៣.៤- កិច្ចសន្យាលក់ផ្កាច់ដី ១០០ម x ៣០០ម ស្ថិតនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១១។ (ដីនេះមានតម្លៃ៥០០$ ក្នុងមួយម៉ែត្រការ៉េ ៣.៥- កិច្ចសន្យាលក់ផ្តាច់ដីទំហំ ៦០,៣៩៨ម៉ែត្រការ៉េ (២០០ម x ២៨៧ម) ស្ថិតនៅភូមិគគី ឃុំបិតត្រាំង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០០៧។(ដីនេះមានតម្លៃ២០០$ ក្នុងមួយម៉ែត្រការ៉េ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. ដោយសារតែឈ្មោះ ង៉ែត សារិន ហៅ យូ ណារិន មិនបានសហការបំពេញកិច្ចធ្វើប្លង់កម្មសិទ្ធិធ្វើប្លង់កម្មសិទ្ធិ ឱ្យខ្ញុំបាទ ទើបខ្ញុំបានដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តព្រះសីហនុ និងបន្តរហូតដល់តុលាការកំពូល ចុងក្រោយតុលាការ កំពូលសម្រេចជាស្ថាពរ ដូចមានក្នុងសាលដីការលេខ ១៥៤ “ញ” ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មានលិខិតលេខ ៣០៣/តកក-ករណ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ បញ្ជាក់ពីការចូលជាស្ថាពរនៃសាលដីការ និងលិខិតលេខ ៣៤៨/១៩តកក-សរណ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីរូបមន្តអនុវត្តសាលដីការទៀតផង។ ៥. ពាក់ព័ន្ធនឹងដីដែលខ្ញុំបាទលក់ឱ្យអ្នកទិញខាងលើ គឺខ្ញុំបាទបានប្រមូលទិញតាមរយៈឈ្មោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យូ ណារិន ហៅ ង៉ែត សារិន ដោយតុលាការក៏បានទទួលស្គាល់ពីការទិញលក់របស់ខ្ញុំបាទ និងទទួលស្គាល់លិខិតប្រគល់សិទ្ធិកាន់កាប់ លិខិតប្រគល់សិទ្ធិកាន់កាប់បន្ត ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។ នៅក្នុងចំណាត់ការនីតិវិធីតុលាការនាពេលកន្លងមក រហូតទទួលបានសាលាក្រម និងសាលដីការខាងលើនេះ គឺខ្ញុំបាទតែងតែជូនដំណឹងទៅភាគីអ្នកទិញជានិច្ច ដោយបាន ផ្តល់ឯកសារសម្រេចរបស់តុលាការឱ្យដឹងទៀតផង។ ចំពោះការយឺតយ៉ាវពេលវេលាខុសពីការកំណត់ក្នុងកិច្ចសន្យា គឺខ្ញុំបាទតែងតែទំនាក់ទំនង នឹងបានមកជួបតាមការណាត់ជួបរបស់ភាគីអ្នកទិញ ដោយបង្ហាញហេតុផលខាងលើនេះឱ្យ អ្នកទិញបានដឹងលឺទៀតផង។ ៦. ខ្ញុំបាទពិតជាមិនបានរំលោភទំនុកចិត្ត និងឆបោកចំពោះដើមបណ្តឹងទាល់តែសោះ ហើយខ្ញុំបាទពិតជា បានបញ្ជាក់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបាទគឺពិតជាម្ចាស់ដីស្របច្បាប់ ដែលមានក្នុងប្លង់បង្ហាញទីតាំងដីរបស់ឈ្មោះ ង៉ែត សារិន ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៦ និងលិខិតប្រគល់សិទ្ធិកាន់កាប់បន្ត ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។ ចំពោះការចោទប្រកាន់ថា ខ្ញុំបាទមិនបានសហការ ហើយគេចវេស គឺមិនត្រឹមត្រូវឡើយ ពីព្រោះខ្ញុំតែងតែផ្តល់ដំណឹង និងឯកសារនានាឱ្យភាគីអ្នក ទិញជានិច្ច និងពេលខ្លះផ្តល់តាមរយៈឈ្មោះ PAUL UNG ជាអ្នកនាំខ្ញុំបាទឱ្យស្គាល់ភាគីអ្នកទិញទៀតផង។ បើខ្ញុំបាទ ពិតជាមានចេតនាមិនល្អ ដូចការប្តឹងចោទប្រកាន់ខាងលើនេះមែន នោះខ្ញុំបាទពិតជាមិនព្រមប្រគល់ទ្រព្យដាក់បញ្ចាំ ទាំងអស់ខាងលើដែលមានតម្លៃរាប់លានដុល្លារអាមេរិក ឱ្យដើមបណ្តឹងរក្សាទុក ដើម្បីធានាប្រាក់ដំណាក់កាលទី១ និងទី ២ សរុបត្រឹម ៦៦០,០០០$ (ហុកសិបប្រាំមួយម៉ឺនដុល្លារអាមេរិក)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧. ពាក់ព័ន្ធនឹងរឿងប្តឹងចោទប្រកាន់ខាងលើ គឺកើតចេញពីទំនាក់ទំនងកិច្ចសន្យាទិញលក់ដី ដែលជារឿង រដ្ឋប្បវេណីសុទ្ធសាធ ហេតុនេះខ្ញុំបាទសូមឱ្យភាគីលោក ធីដាប់បេលយូ លីស៊ីន ថេកណឡជី (TW LI XIN TECNOLOGY CO., TD) ប្រគល់ឯកសារដីច្បាប់ដើមទាំងអស់ខាងលើនេះឱ្យខ្ញុំបាទវិញ ទើបខ្ញុំបាទយល់ព្រមប្រគល់ ប្រាក់ចំនួន៦៦០,០០០ដុល្លារ (ហុកសិបប្រាំមួយម៉ឺនដុល្លារ) ឬកាត់យកដីតាមចំនួនទឹកលុយជាក់ស្តែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះសូមសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបជាព័ត៌មាន ហើយពិចារណា ដោយខ្ញុំបាទ ពុំបានគេចវេសទៅកន្លែងណានោះទេ ដោយខ្ញុំបាទនៅតែទទួលឯកសារដីដែលកម្មសិទ្ធិខ្ញុំបាទមកវិញតែប៉ុណ្ណោះ ហើយ ករណីតុលាការក៏បានដង្កល់រឿងឥតចាត់ការផងដែរ។