
ព័ត៌មាន
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២១នាពេលកន្លងទៅនេះតាមរយៈទំព័រហ្វេបុកនិងគេហទំព័ររបស់និយ័តករទូរគមនាគមន៍កម្ពុជាបានបង្ហោះព័ត៌មានដែលមានខ្លឹមសារថា ក្រុមហ៊ុន វៀតធេល(ខេមបូឌា) សាងសង់បង្គោលអង់តែន ដោយគ្មានលិខិតអនុញ្ញាត។
ខ្លឹមសារបន្តទៀតមានដូចតទៅ៖ កាលពីព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី និយ័តករទូរគមនាគមន៍កម្ពុជា ( ន.ទ.ក.) និងអធិការដ្ឋាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះទៅបញ្ឈប់ការសាងសង់
ព្រមទាំងតម្រូវឱ្យ រុះរើបង្គោលអង់តែន ដែលកំពុងសាងសង់ដោយគ្មានលិខិតអនុញ្ញាតនិងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពបំពា ន ច្បា ប់បែបនេះតទៅទៀត។
បង្គោលអង់តែន ដែលសាងសង់ដោយគ្មានលិខិតអនុញ្ញាតនេះ មានទីតាំងស្ថិតនៅ ក្នុងបុរីពិភពថ្មីចម្ការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រាល់វត្ថុតាងដែលត្រូវបានប្រើប្រាស់ សម្រាប់សកម្មភាពបំពា នទាំងនេះ មាន ជាអាទិគ្រឿងសម្ភារបរិក្ខារ សម្រាប់សាងសង់បង្គោលអង់តែន ត្រូវបានរឹបអូសនិងយកមករក្សាទុក ដើម្បីចាត់ការ បន្តតាមនីតិ វិ ធីច្បា ប់។
តាមការបញ្ជាក់របស់លោក ថោង ចិន្តា ប្រធាន ន.ទ.ក. បានឱ្យដឹងថា៖ ន.ទ.ក. តែងតែជូនដំណឹងនិងណែនាំ ដល់ប្រតិបត្តិករទាំងអស់ ឱ្យយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្លួន ដោយជៀសវាងនូវសកម្មភាព ឥតសណ្តាប់ធ្នាប់ និងការអនុវត្តដោយខុសបទដ្ឋានបច្ចេកទេស ដែលអាចបង្កហា និភ័ យជាយថាហេតុ។
បើទោះបីជា មានការជូនដំណឹងនិងណែនាំជាបន្តបន្ទាប់ក៏ដោយ ក្រុមហ៊ុន វៀតធេល (ខេមបូឌា) នៅតែបន្តសកម្មភាពសាងសង់ បង្គោលអង់តែនរបស់ខ្លួន ដោយមិនអើពើទៅដល់អនុលោមភាពសោះឡើយ ជាហេតុធ្វើឱ្យមានសកម្មភាពបង្ក្រាប ដើម្បីធានាសណ្តាប់ធ្នាប់ ក្នុងវិស័យទូរគមនាគមន៍។
លោកប្រធាន ន.ទ.ក. សូមអំពាវនាវសាជាថ្មីដល់ប្រតិបត្តិករទាំងអស់ ឱ្យមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតជាដាច់ខាត ពី ន.ទ.ក. មុននឹងធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នានា ដើម្បីទទួលបាននូវភាពស្របច្បាប់និង
ការបញ្ជាក់អំពីបទដ្ឋានបច្ចេកទេស លើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈនិងជៀសវាងហានិភ័ យនានា ដែល អាចកើតឡើងជាយថាហេតុ។ជាមួយគ្នានេះដែរ លោកក៏សូមអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យសហការ ផ្តល់ដំណឹងមក ន.ទ.ក. តាមរយៈលេខ ០១២ ៧៥៧៩៣៧ ក្នុងករណីឃើញមានការសាងសង់បង្គោលអង់តែន ដែលគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ឬទទួលផលប៉ះពាល់ណាមួយពីការសាងសង់នេះ៕















