
ព័ត៌មាន
លោក ផែង វណ្ណៈនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២១នេះ បានបង្ហោះសារដ៏គួរអោយភ្ញាក់ផ្អើលមួយលើបណ្ដាញសង្គមហ្វេបុករបស់លោកជុំវិញរឿងរ៉ាវលោកចោរបានលួចកាច់កញ្ចក់ឡានទំនើប Lexus 570 kuro ឆ្នាំ 2021 របស់លោកទៅបាត់។
ក្នុងនោះលោក ផែង វណ្ណៈបានរៀបរាប់ប្រាប់មហាជនថាលឿនពេកហេីយ រវល់តែ ៥ នាទីសោះ ចេញមកវិញលោកចោរលួចអស់ទាំងសងខាងតែម្ដង ! បងប្អូន ណាដឹងមានលក់នៅណា ជួយបរាប់ផង។
មួយសន្ទុះក្រោយមកលោកផែង វណ្ណៈក៏បានរៀបរាប់បន្តទៀតថា រកបានវិញហេីយតែអស់ ៤៥០ ដុល្លារ ១គូរ។












