ព័ត៌មាន
ក្រោយល្បីរឿងអ្នកនាងខ្ញុងជំពាក់លុយគេយ៉ាងច្រើនរហូតទៅដល់ជាង៥០ម៉ឺនដុល្លានោះ ទើបមានហ្វេនៗរបស់ចែដាណាចូលទៅខមិនប្រាប់ចែដាណាថាចែជួយគេប្រមាណខ្លួ..នផង!រាប់ពាន់រាប់ម៉ឺនរាល់ថ្ងៃពេលធ្លាក់ខ្លួ..នគ្មានអ្នកណាគេស្គាល់ទេ!បំណងល្អពីអ្នកក្រម្នាក់!
ឃើញបែបនេះស្រាប់តែលោកស្រី ទ្រីដាណាថតខមិននោះមក ហើយលោកស្រីក៏បានលើកឡើងតបទៅកាន់ហ្វេនដែលបារម្ភលោកស្រីថា
ខមិនចា..ក់ដោត លើកទីមួយហើយដែលនាងខ្ញុំយកមកផុស ខមិនបែបនេះពិតជាចា..ក់ដោតមែន សូមអរគុណបងប្រុសបងស្រីខ្លាំងណាស់ដែលបានហើយម៉ែណែនាំនិងពន្យល់បែបនេះ
ប៉ុន្តែសុំឆ្លើយតបទៅកាន់បងប្រុសបងស្រីវិញថា ចំពោះការជួយរាប់ម៉ឺនរាប់ពាន់ដុល្លាររាល់ថ្ងៃនេះគឺជួយដោយចេញពីចិត្រ និងបេះដូង កាលដែលជួយចេញពីចិត្តមិនមាន ពេលមិនមានវេលា
មិនមានរដូវការឡើយកន្លែងណាជួបទុក្ខលំបាកពេលដែលឃើញពេលណាគឺជួយពេលនោះ បើសិនជាខ្ញុំធ្លាក់ខ្លួ..នក្រ ដោយសារការជួយអ្នកក្រឬមួយក៏ដោយសារការជួយមនុស្សទូទៅក៏ល្អមើលដែរ
ទេវតាប្រាកដជាមិនបើកភ្នែកមើលមនុស្សដែលកំពុងតែជួយសង្គ្រោះមនុស្សរាប់រយរាប់ពាន់រាប់ម៉ឺននាក់នោះទេខ្ញុំសង្ឃឹមថាអំពើល្អដែលចេញពីចិត្តពិតប្រាកដ អំពើល្អដែលធ្វើដោយគ្មានលក្ខខណ្ឌ
អំពើល្អដែលធ្វើដោយមិនមានការហត់នឿយអំពើល្អដែលធ្វើចេញពីចិត្តពិតប្រាកដ គឺប្រាកដជាបានផលតបស្នងមកវិញនូវសេចក្តីសុខពិតៗ ជាក់ស្ដែងការជួយ របស់ខ្ញុំរាល់ថ្ងៃនេះ គឺខ្ញុំមានគោលដៅពីគោលដៅទីមួយគឺខ្ញុំចង់ចែករំលែកទ្រព្យសម្បត្តិរបស់ខ្ញុំដែលខិតខំគ្មានថ្ងៃសំរាកមួយចំនួនទៅកាន់បងប្អូន
លោកតាលោកយាយ ដែលគាត់កំពុងតែមានជីវភាពខ្វះខាតជួបទុក្ខលំបាកដែលមិនមានអ្នកទីពឹង អោយបានកុសលផលបុណ្យទុកជាតិក្រោយៗ
ចំណុចទី 2 គឺខ្ញុំចង់ចែករំលែកនូវសេចក្តីល្អឱ្យបងប្អូនមហាជននិងសាធារណៈជនទាំងអស់នាំគ្នាសាងល្អអោយបានច្រើន បើធ្លាក់ខ្លួ..នក្រ ដោយសារការជួយសង្គ្រោះអ៊ំពូមីង បងប្អូនលោកតាលោកយាយមួយចំនួនក៏ល្អមើលដែរណាបងប្រុសបងស្រី សូមអរគុណបំណងល្អ។