ព័ត៌មាន
សូមរម្លឹកឡើងវិញបន្តិចជុំវិញហេតុការណ៍គ្រោះ..ថ្នា..ក់ច..រា..ចរណ៍ដែលប..ង្កឡើងដោយរថយន្តម៉ាក Tundra ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2AG-7060
បើកបរដោយបុរសម្នាក់ឈ្មោះហៃ វិចិត្រាក្នុងស្ថានភាពស្រវឹងខ្លាំង ហើយក៏បានទៅបុករះមនុស្សប្រុសស្រី៦ នាក់
ដែរកំពុងឈរនៅចិញ្ចើមផ្លូវ រហូតបណ្ដាលឲ្យមនុស្សប្រុសស្រី៣នាក់បានស្លា..ប់បា..ត់..ប..ង់ជី..វិ..តនៅនឹងកន្លែងកើតហេតុភ្លាមៗតែម្ដង។ ដោយហេតុការណ៍នេះកើតឡើង
ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ អតីតផ្លូវវេងស្រេង មុខផ្លូវច្រកចូលផ្សារវីនមីន សួនកាណាឌីយ៉ា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ១០និង១៧នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។
ក្នុងចំណោមអ្នកស្លា..ប់ទាំង០៣នាក់យើងបានស្គាល់អត្តសញ្ញាណរបស់នា..រី..រ..ង..គ្រោះម្នាក់ហើយគឺនាងមានឈ្មោះ សួយម៉ា មានអាយុប្រមាណជា២០ឆ្នាំ។
ក្នុងនោះបងប្រុសរបស់នាងដែលមានគណនីហ្វេបុកឈ្មោះ ធម្មធរោសុម៉ានិន មគខបានបង្ហោះវីដេអូសម្លេងទាំងទឹកភ្នែកកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២១ដោយគាត់រៀបរាប់ទាំងអួលណែនដើមកថា
សួយ ម៉ា ប្អូនលឺបងហៅប្អូនអត់ លឺអត់ ម៉េចប្អូនអត់តបបងចឹង ប្អូនដឹងថាបងឈឺចាប់ប៉ុណ្ណាអត់? បានពីណាគេរករឿងបងទៀត មានណាគេណែនាំបងពេលដែលបងដើរផ្លូវខុស បាននរណាគេស្ដីអោយបងពេលបងពិបាកចិត្តទៀត បាននរណាគេលួងយំបងពេលដែលបងពិបាកចិត្តកន្លងមក
ប្អូនលឺបងហៅអត់ សួយ ម៉ា ម៉េចក៏យមរាជ មនុស្សល្អៗមិនដែលរស់បានយូរចឹង ម៉េចក៏ស្លា..ប់រហូតមុនមនុស្សអាក្រក់ចឹង ប្អូនស្រីខ្ញុំនាងធ្វើល្អច្រើនណាស់ ម៉េចក៏ស្លា..ប់ទៅយ៉ាងអាណោចអាធម៌បែបនិងទៅវិញ?