
ព័ត៌មាន
ជឿជាក់ថាបងប្អូនប្រជាពលរដ្ឋរបស់យើងដែលមានរថយន្តសេរីទំនើបជិះ ប្រហែលជាធ្លាប់ជួបប្រទះហើយនៅបញ្ហា ចោរលួចកាច់កញ្ចក់ឡាន
បើទោះបីជាយើងមានការប្រុងប្រយ័ត្នក៏ដោយ ប្រសិនបើប្រហែលតែបន្តិចចោរដែលមានជំនាញច្បាស់លាស់ ធ្លាប់មានបទពិសោធន៍ពេញខ្លួន អាចលួចកញ្ចក់ឡានយើងមិនដល់មួយនាទីផង។
ដោយឡែកនាពេលថ្មីៗកន្លងមកនេះមានវីដេអូមួយត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកនាំគ្នាចែករំលែកនិងផុសតៗគ្នា
ពីសកម្មភាពរបស់លោកបងចោរដែលមានជំនាញកាច់កញ្ចក់ឡានដូចផ្លេកបន្ទោរមិនដល់មួយនាទីផងវាកាច់កញ្ចក់ឡានដែលចតនៅក្បែរផ្លូវយកទៅដោយសុវត្ថិភាព។
ឃើញសកម្មភាពចោរលួចកញ្ចក់ឡានលឿនបែបនេះ ទើបគណនីហ្វេបុករបស់កូន ខ្លាតូចបានបង្ហោះវីដេអូនោះហើយដាស់តឿនបងប្អូនថា
#បងប្អូនចំណាំស្លាកលេខម៉ូតូពួកកាច់_កញ្ចក់_ឡាន ពួកនេះសកម្មណាស់ ទុកឡានប្រហែសអស់ត្រចៀកឡានមិនខាន រូបភាពនេះវាកាច់កញ្ចក់ឡានគេនៅម្តុំបឹងសាឡាង ប្រហែសបាត់ហេីយ។










