ព័ត៌មាន
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកច្បាស់ជាស្គាល់ជាក់ជាមិនខាននៅអ្នកនាង កាកាអូស្រ្ដាលី ដោយនាងគឺជាបុគ្គលដ៏ល្បីមួយរូប
នៅលើបណ្ដាញសង្គមហ្វេបុកដែលតែងតែធ្វើអោយមហាជនបានសើចសប្បាយតាមរយៈវីដេអូកំប្លែងរបស់នាងនិងឡាយរៀបរាប់នៅរឿងរ៉ាវជាច្រើនទៀត។
ដោយឡែកនៅមុននេះបន្តិចថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១ស្រាប់តែអ្នកនាង កាកាអូស្រ្ដាលីបានប្រាប់ច្បាស់ៗថានាងបានឆ្លងកូវីដអមមកជាមួយនិងវីដេអូរ៉េបមួយបទរបស់នាងថែមទៀតផង។
ក្នុងនោះអ្នកនាង កាកាអូស្រ្ដាលីបានសរសេរCaptionពីលើវីដេអូនោះថា ស្គាល់ជំទាវឧកញ៉ាប្រទេសអូស្ត្រាលីដែលមានមាត់ឆ្កែនេះទេ? សាកមើលទៅដឹងហើយ!
សូមព្រមានទុកជាមុន បើខ្ញុំទទួលឆាតថែមទៀតថាមានអ្នកដែលរើសអើងគ្រួសារខ្ញុំរឿងដែលខ្ញុំវិជ្ជមាន covid-19 ខ្ញុំ
នឹងចាត់ការវិធានការទៅតាមផ្លូវច្បា..ប់ប្រទេសអូស្ត្រាលី! ធ្លាប់តែដើរធ្វើគេស្លូតបានតែស្ដាប់បទនេះទៅ គួរដឹងហើយកុំចង់ប៉ះខ្ញុំច្រឡំធំហើយ!