ព័ត៌មាន
ពិតជាគួរអោយភ្ញាក់ផ្អើលខ្លាំងណាស់ដោយកាលពីរាត្រីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១នាពេលកន្លងទៅនេះ អ្នកនាង ឱក សុគន្ធកញ្ញាបានចូលរួមនៅក្នុងកម្មវិធីការប្រគុំតន្រ្តី «MEKONG-KOREA FRIENDSHIP CONCERT»
ដែលកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង់ដើម្បីផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសកូរ៉េ និងបណ្ដាប្រទេសផ្សេងៗ ដែលជាប់ទន្លេមេគង្គ ដើម្បីប្រទេសទាំងអស់រួមគ្នាជាធ្លុងមួយ។
នៅក្នុងការប្រគុំតន្រ្ដីនោះគេឃើញអ្នកនាង ឱក សុគន្ធកញ្ញាបានស្លៀកពាក់នៅឈុតប្រពៃណីខ្មែរដ៏សមសួន រំលេចនៅភាពថ្លៃថ្នូរនៃតម្លៃនៃវប្បធម៌ខ្មែរយើងអោយបរទេសបានឃើញក្នុងការប្រគុំតន្រ្ដីនោះ។
ក្រោយពេលការប្រគំតន្រ្តីបានបញ្ចប់ទៅ ទើបអ្នកនាង ឱក សុគន្ធកញ្ញាបានលើកឡើងនិងចោ..ទនៅសំណួរសួរថា
សួស្ដីអ្នកទាំងអស់គ្នា បានមើលការសម្ដែងកាលពីយប់មិញទេ ? ពេញចិត្តត្រង់ណាជាងគេ ? ចែករំលែកទាំងអស់គ្នាណា.. ។