ព័ត៌មាន
អ្នកនាង ដាញ់ ម៉ូនីកាគឺជាតារាសម្ដែងដ៏ល្បីដែលបានសាងកេរ្តិ៍ឈ្មោះល្បីខ្លាំងកាលពីអំឡុងឆ្នាំ ២០០០ ដោយនាងបានសម្ដែងរឿងជាច្រើន ជាពិសេសគឺរឿងទុំទាវនិងរឿងមរណៈមាតា។
ដោយឡែកក្រោយពេលសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺររួចមក ស្រាប់តែអ្នកនាង ដាញ់ ម៉ូនីកាបានស្ងាត់សូន្យឈឹងតែម្ដងពីសិល្បៈប្រមាណជាជាង១០ឆ្នាំកន្លងមកនេះ
បន្ទាប់ពីនាងបានរៀបអាពាហ៍ពិពាហ៍ជាមួយនិងលោក ប៊ុន ថែល កាលពីកំឡុងចុងខែកុម្ភៈ ឆ្នាំ ២០១០ កន្លងមក ហើយគូស្វាមីភរិយាមួយគូនេះក៏បានសម្រេចចិត្តចាកចេញពីស្រុកកំណើតទៅសាងគ្រួសារនៅលើទឹកដីប្រទេសអូស្រ្តាលី។
ដោយឡែកស្ងាត់ៗស្រាប់តែនៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២១នាពេលកន្លងទៅនេះអ្នកនាង ដាញ់ ម៉ូនីកាបានបង្ហោះសារដ៏គួរអោយភ្ញាក់ផ្អើលមួយដោយនាងមិនបានបញ្ជាក់ឈ្មោះថានាងចង់ថាអោយនរណានោះទេគ្រាន់តែនាងលើកឡើងថា
ថ្ងៃនេះនាងខ្ញុំសូមបញ្ចេញអារម្មណ៍ពិតមួយមានអ្នកខ្លះចូលចិត្តតាមដានរឿងជី..វិ..តរបស់អ្នកដទៃហើយយកទៅក្តៅក្រហាយខ្លួ..នឯងមិនចេះខ្មាសគេទេអី
ហើយខ្ញុំសូមផ្ដាំថាភ្លើងដែល ពួកអ្នកកំពុងប..ង្កាត់នេះមិនមែនយកមក ដុតគេទេគឺកំពុងតែដុតខ្លួ..នរបស់ ពួកអ្នកវិញទេ ឈប់បានឈប់ ទៅ
កុំអោយខ្លួ..ន ពួកអ្នកកាន់តែអន់ហើយខ្មាស់គេជាងនេះទៀត រៀនរស់រកក្តីសុខដាក់ខ្លួ..នខ្លះទៅអ្នកអើយកុំបានតែទ្រឹស្ដីតែការអនុវត្តគឺសេរ៉ូតែម្ដង។