ព័ត៌មាន
កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១នាពេលកន្លងទៅនេះអ្នកនាង ដេតម៉ាលីណាដែលជាអតីតភរិយារបស់លោក ឌួង ឆាយត្រូវបាន
ស្ថានីយន៍ទូរទស្សន៍អញ្ជើញនាងចូលរួមនៅក្នុងកម្មវិធី Laugh And Love Talk Show ដែលកម្មវិធីនេះមានពិធីករដែលសំបូរវោហាសាស..ព្ទ័មិនចេះរីកស្ងួតគឺកញ្ញា សុភ័ក្រ កុសុម៉ានិងលោកដេវិដ។
ដោយឡែកក្នុងកម្មវិធីនោះយើងបានឃើញកញ្ញា សុភ័ក្រ កុសុម៉ាបានចោ..ទជាសំណួរយ៉ាងចា..ក់ដោតសួរទៅកាន់ ដេត ម៉ាលីណាថា
នៅពីក្រោយភាពជោគជ័យរបស់បងស្រី យើងបានឃើញហើយនៅក្នុងបណ្ដាញសង្គម មានទាំងប្រៃមានទាំងល្វីង មានទាំងផ្អែម
មានទាំងភាពជោគជ័យ តើកត្តាអ្វី ដែលធ្វើអោយបងអាចឈរមកដល់ទីនេះ ទាំងដែលយើងជាមនុស្សស្រី ហើយយើងត្រូវ ថែរក្សាបុត្រផង?
ក្រោយពេលបានទទួលសំណួរនេះពីសុភ័ក្រ កុសុម៉ា អ្នកនាង ដេត ម៉ាលីណារាងទម្លាក់ទឹកមុខហាក់ដូចជាចង់យំបន្តិចអីបន្តិច ហើយនាងក៏ឆ្លើយទាំងរលីងរលោងទឹកភ្នែកថា
និយាយទៅធម្មតាជី..វិ..តគ្រួសារវាតែងតែមានរឿងល្អនិងមិនល្អហើយក្នុងនិង ប៉ុន្តែយើងត្រូវរឹងមាំ ទទួលស្គាល់នៅអ្វីដែលយើងមាន
យើងបានជួប ហើយយើងត្រូវដោះស្រាយ ធម្មតារឿងហួសហើយយើង បំភ្លេចចោលអ៊ីចឹងអីណា ហើយយកជាមេរៀនហើយឈប់ធ្វើចឹងតទៅទៀត ហើយយើងកែអោយយើងល្អជាងមុនចាស់!។ដូច្នេះចង់ជ្រាបអោយកាន់តែលំអិតជាងនេះថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖