ព័ត៌មាន
ជារឿងមួយដ៏គួរអោយភ្ញាក់ផ្អើលជាទីបំផុតនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១នេះ ដោយលោកឌួង ឆាយ និងម្ដាយរបស់គាត់បានទៅដល់មុខផ្ទះរបស់អ្នកនាង ដេត ម៉ាលីណាតែងម្ដងដើម្បីទៅជួបកូននិងចៅ។
តែក្រោយពេលទៅដល់បែរជា ដេត ម៉ាលីណាមិនអោយឌួង ឆាយនិងម្ដាយរបស់ឌួង ឆាយចូលទៅជួបកូនចៅនោះទេ។
ឃើញបែបនេះទើបលោក ឌួង ឆាយបានលើកឡើងនៅលើបណ្ដាញសង្គមហ្វេបុករបស់លោក ដោយរៀបរាប់ថា
ខ្ញុំបាទ និងអ្នកម្តាយរួមជាមួយអាជ្ញាធរខណ្ឌបានជូនដំណឹងមុន 1 សប្តាហ៍ដើម្បីជួបកូនៗ។ ប៉ុន្តែអតីតរបស់ខ្ញុំមិនអោយជួប។
សូមពូមីងបងប្អូនទាំងអស់គ្នាពិចារណាតាមការគួរ។ ច្បា..ប់ធម្មជាតិក្តី ច្បា..ប់មនុស្សក្តីមិនអាចកាត់ផ្តាច់មនោសចេតនាឪពុក និងកូនៗខ្ញុំបានទេ។
រយៈពេលជាង កន្លះឆ្នាំជួបកូនៗខ្ញុំបានតែ 3 ដង។ អានិតកូនៗ ខ្ញុំណាស់ខ្វះភាពកក់ក្តៅជាពិសេសកូនប្រុសច្បងខ្ញុំនៅឈឺ និងកូនស្រីពៅនៅតូចណាស់ ឌួង ឆាយ