ព័ត៌មាន
កាលពីវេលាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១នេះ មានរឿងរ៉ាវដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងនៅមុខគេហដ្ឋានរបស់អ្នកនាង ដេតម៉ាលីណា
ក្រោយពេលដែលលោកឌួង ឆាយនិងម្ដាយរបស់លោកចង់ទៅជួបចៅតែបែរជាអ្នកនាង ដេតម៉ាលីណាមិនអោយចូលជួបហើយថែមទាំងបិទទ្វាផ្ទះទៀតផង។
ក្រោយពេលបានឃើញបែបនេះទើបលោក ឌួង ឆាយក៏បានរៀបរាប់ថា ខ្ញុំបាទ និងអ្នកម្តាយរួមជាមួយអាជ្ញាធរខណ្ឌបានជូនដំណឹងមុន 1 សប្តាហ៍ដើម្បីជួបកូនៗជាលើកទី 2 ហើយប៉ុន្តែអតីតរបស់ខ្ញុំមិនអោយជួប។
សូមពូមីងបងប្អូនទាំងអស់គ្នាពិចារណាតាមការគួរ។ ច្បា..ប់ធម្មជាតិក្តី ច្បា..ប់មនុស្សក្តីមិនអាចកាត់ផ្តាច់មនោសចេតនាឪពុក និងកូនៗខ្ញុំបានទេ។
រយៈពេលជាង កន្លះឆ្នាំជួបកូនៗខ្ញុំបានតែ 3 ដង។ អានិតកូនៗ ខ្ញុំណាស់ខ្វះភាពកក់ក្តៅជាពិសេសកូនប្រុសច្បងខ្ញុំនៅឈឺ និងកូនស្រីពៅនៅតូចណាស់ ឌួង ឆាយ។
ដោយឡែកក្រោយពេលបានជ្រាបនៅរឿងនេះទើបលោកជំទាវ ហ៊ុនស៊ីណាតបានលើកឡើងចំៗបែបនេះថា
ជាអតីតកូនប្រសារក្មួយអេីយបើកចិត្តអោយទូលាយខ្លះផងទៅច្បា..ប់បានចេញ អោយលោកយាយ
នឹងលោកប៉ារបស់ក្មេងៗបានជួបគាត់មានការនឹករលឹកចៅៗផងទៅហេីយ ការរៀនសូត្រក៏លោកជំទាវមិនរំខានដល់ការរៀនសូត្រចៅរបស់គាត់ដែរ។