ព័ត៌មាន
ជឿជាក់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកច្បាស់ជាធ្លាប់បានជ្រាបហើយនៅរឿងរ៉ាវរបស់គូស្នេហ៍ខុសគ្នាដូចមេឃនិងដី ដោយភាគីខាងស្វាមីមានអាយុស្មើរនិងតារបស់នារីជាប្រពន្ធ។
ហើយក៏មានមហាជនខ្លះធ្លាប់រិះគន់គូស្នេហ៍ខាងលើនេះថាខាងស្រីស្រលាញ់ខាងប្រុស..ព្រោះតែដុល្លា តែធាតុពិតមិនអ៊ីចឹងទេគឺពួកគេទាំងពីរនាក់ស្រលាញ់គ្នាដោយចិត្តនិងចិត្ត។
ហើយរយៈពេលជាច្រើនឆ្នាំកន្លងមកនេះគូស្នេហ៍ខុសវ័យនេះនៅតែស្រលាញ់គ្នា មិនដូចអ្វីដែលមហាជនខ្លះបានលើកឡើងឡើយ ដោយនារីជាប្រពន្ធគឺស្រលាញ់ប្ដីរបស់នាងខ្លាំងណាស់ ហើយតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយនិងគ្នាផងដែរ។
ដោយឡែកក្រោយពេលទទួលបានកូនដំបូងជាលើកទី០១ នារីជាប្រពន្ធក៏បានបង្ហោះសារមួយនេះភ្លែតតែម្ដងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១នេះ ដោយនាងបានរៀបរាប់ថា
ពេលវេលាកន្លងមកម៉ាក់បានទទួលនូវពាក្យថាជាម្ដាយ, តែម៉ាក់នឹងប៉ាមិនទាមទារអ្វីពីកូននៅពេលកូនធំដឹងក្ដីឡេីយ ព្រោះកូនមិនបានមកគោះទ្វារសុំំម៉ាក់រស់នៅឡេីយ,
ម៉ាក់នឹងប៉ាទេដែលលែងល្បែងជី..វិ..តមួយនេះ ម៉ាក់នឹងប៉ាទេដែលមានទំនួលខុសត្រូវចិញ្ចឹមបីបាច់ថែរក្សារកូន ,ទោះកូនធំដឹងក្ដីហេីយក៏ម៉ាក់នឹងប៉ាត្រូវមេីលថែកូនអោយបានល្អព្រោះម៉ាក់នឹងប៉ាជាអ្នកប..ង្កេីតកូន,
ប៉ានឹងម៉ាក់ស្គាល់ពាក្យថាគុណវាមិនអាស្រ័យលេីពាក្យថាខំប..ង្កេីតកូននោះឡេីយ។កូនសម្លាញ់ម៉ាក់ ម៉ាក់ត្រេកអរដែលកូនកេីតមកមានរូបរាងពេញលេញ,ម៉ាក់ត្រេកអរដែលកូនមានសុខភាពល្អ,
ប្ដីសម្លាញ់ យេីងនឹងតស៊ូជាមួយគ្នាបន្តទៀត តែលេីកនេះមិនមែនតែយេីងពីរនាក់ទៀតទេ តែមានកូនដែលយេីងត្រូវមេីលថែរក្សារ, អូនស្រលាញ់បង នឹង កូន Jame Sokkhak ,សួស សុខច័ន្ទធីតាវីន។