
ព័ត៌មាន
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកច្បាស់ជាបានជ្រាបហើយនៅព័ត៌មានដ៏កក្រើកកាលពីប៉ុន្មានថ្ងៃមុនជុំវិញការចោ ទ ប្រកាន់របស់នារីមួយក្រុមទៅលើក្រុមហ៊ុនកាស៊ីណូដឹ សេនជូរីថាបានប..ង្ខិ..តប..ង្ខំ ឬក៏បង្ខាំងពួកនាងទុករយៈពេលជាងមួយឆ្នាំហើយ ព្រមទាំងមានអ្នកឆ្លងកូវី ដជាង ៤០០នាក់តែគ្មានក្រុមគ្រូពេទ្យណាចុះមកយកទៅព្យាបាលនោះទេ។
ពា ក់ព ន្ធនឹងការចោ ទប្រកា ន់ខាងលើនេះរដ្ឋបាលខេត្តព្រះសីហនុកាលពីពេលថ្មីៗកន្លងទៅនេះបានចេញសេចក្ដីបកស្រាយអស់ហើយជុំវិញរឿងរ៉ាវខាងលើនេះ តាមពិតមិនដូចការលើកឡើងរបស់នារីដែលជាបុគ្គលិកមួយក្រុមនោះថានោះទេ។
តាមរយៈលិខិត្តរបស់រដ្ឋបាលខេត្តព្រះសីហនុបានបកស្រាយថា សេចក្តីប្រកាស..ព័ត៌មាន រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសារធាណជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១កន្លង មក ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបា លខេត្ត បានយកវត្ថុសំណាកពីបុគ្គលិកបម្រើការនៅកាស៊ីណូ ដឹសេនជូរី និង អគារស្នាក់នៅបុគ្គលិកកាស៊ីណូ ដឺសេនជូរី ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាលទ្ធផល គឺបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាច្រើននាក់។ ដោយពិនិត្យឃើញថាទីតាំងនោះ អាគារធំទូលាយ និងមាន កន្លែងស្នាក់នៅសមរម្យ រដ្ឋបាលខេត្ត បានចេញសេចក្តីសម្រេចលេខ២០៨ សសរ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១១ សម្រេចដាក់កាស៊ីណូ ដ៏សេនជូរី និងអគារស្នាក់នៅបុគ្គលិកកាស៊ីណូ ដឺសេនជូរី ជាកន្លែងធ្វើចត្តាឡីស័ក ជាកន្លែង ព្យាបាលអ្នកជំងឺកូវីដ-១៩ និងជាកន្លែងធ្វើចត្តាឡីស័កបន្តចំពោះអ្នកដែលបានព្យាបាលជាសះស្បើយ ទទួលបាន លទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក។ ជាមួយគ្នានោះ រដ្ឋបាលខេត្តក៏បានផ្តល់ជម្រើសសម្រាប់អ្នក ជំងឺ ថាតើចង់ទៅព្យាបាលនៅមន្ទីរពេទ្យ ឬស្នាក់នៅព្យាបាលក្នុងទីតាំងខាងលើផងដែរ។
ចំពោះអ្នកជំងឺកូវីដ-១៩ ដែលស្នាក់នៅព្យាបាលនៅទីតាំងខាងលើ គឺត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល ខេត្តចុះត្រួតពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ និងតាមដានសុខភាពអ្នកជំងឺជាប្រចាំ ព្រមទាំងបានប..ង្កើតគ្រុបតេឡេ ក្រាម (ទប់ស្កាត់ coVID19) ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងរវាងអ្នកជំងឺ និងក្រុមគ្រូពេទ្យ។ ចំពោះ អាហារហូបចុកគឺបានផ្ដល់ជូន០៤ពេលក្នុងមួយថ្ងៃពីម្ចាស់កាស៊ីណូរបស់ខ្លួ..នផងដែរ។ ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យរបស់យើងក៏បានចុះទៅពិនិត្យសុខភាពអ្នកជំងឺ ទាំងអស់ ឃើញថាមិនមានបញ្ហាអ្វីគួរកត់សម្គាល់នោះទេ និងបានផ្តល់ថ្នាំសម្រាប់រយៈពេល០៣ថ្ងៃ ដោយបាន ណែនាំបន្ថែមករជាមានអាការៈមិនស្រួលខ្លួ..នសូមទំនាក់ទំនងមកក្រុមគ្រូពេទ្យភ្លាម។ ដោយឡែកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ម៉ោងប្រមាណ០៩ និង២១នាទី មានអ្នកផ្ញើសារចូលក្នុងគ្រុប តេឡេក្រាម (ទប់ស្កាត់ CoVID19) ដោយបានប្រាប់ថាមានអ្នកជំងឺម្នាក់ឈ្មោះ ហៀន ស្រីនិច ភេទស្រី អាយុ២៨ឆ្នាំ មានអាការៈកួត ពេលនោះក្រុមគ្រូពេទ្យយើងក៏បានមកពិនិត្យ និងផ្តល់ថ្នាំជូន ព្រមទាំងទំនាក់ទំនងសួរនាំ ដើម្បីតាម ដានអាការៈជំងឺរបស់គាត់។
លុះដល់ម៉ោង០៦ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ អ្នកជំងឺដែលមានអាការៈមិនធូរ ស្រាល និងបា..ត់..ប..ង់ជាតិទឹកជាច្រើន ហើយត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែបានជាងកន្លះម៉ោងក៏ បានស្លា ប់បា ត់ ប ង់ ជី..វិ..តតែម្ដង បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យជំនាញគឺដោយសារគាត់ពុលអាហារ កួត) និង បា..ត់..ប..ង់ជាតិទឹកច្រើនពេក។ រហូតមកដល់ម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃដដែល មានអាខោនហ្វេសបុកឈ្មោះ Doung Chan Sreypov បានធ្វើការ Live ផ្ទាល់ដោយមានគ្នាចំនួន០៥នាក់ បានចោ ទប្រកា ន់មកលើអាជ្ញា ធរខេត្តថា ពួកខ្លួ នបានធ្វើតែស្តមានវិជ្ជមា នកូវីដ-១៩ តែមិនត្រូវបានគេបញ្ជូនទៅព្យាបាលឡើយ ដែលផ្ទុយស្រឡះពីការពិត ជាក់ស្តែង គឺពួកគាត់ទាំងអស់គ្នាត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យរបស់យើង នៅទី តាំងអាគារធ្វើការរបស់គាត់ ដែលត្រូវបានរដ្ឋបាលខេត្តកំណត់ជាទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ-១៩។
រហូតមក ដល់ម៉ោង០៤រសៀលថ្ងៃដដែល អាជ្ញាធរខេត្ត និងក្រុមគ្រូពេទ្យរបស់យើង បានទៅអញ្ជើញពួកគាត់ដើម្បីយកទៅ ព្យាបាលនៅមន្ទីរពេទ្យ តែពួកគាត់មិនចុះពីលើអាគារនោះទេ រហូតដល់ម៉ោង០៧ និង២៧នាទីយប់ទើបគាត់ចុះមក ជួបក្រុមការងារ ហើយបានបដិសេធមិនព្រមទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ គឺសុំស្នាក់នៅ និងព្យាបាលនៅទីតាំង កន្លែងធ្វើការរបស់គាត់ដដែល ហើយបានសន្យាថានឹងធ្វើការ Live ផ្ទាល់ ដើម្បីបកស្រាយអំពីការយល់ច្រឡំរបស់ពួក គាត់មកលើក្រុមគ្រូពេទ្យ និងអាជ្ញាធររបស់យើងវិញ។ រដ្ឋបាលខេត្តសូមបញ្ជាក់ថា ក្នុងក រ ណីដែលបងប្អូនដែលកំពុងស្នាក់នៅព្យាបាល នៅក្នុងទីតាំងខាងលើមាន បំណងចង់ប្តូរទៅព្យាបា លនៅមន្ទីរពេទ្យផ្សេងដែលរដ្ឋបាលខេត្តបានរៀបចំ សូមទំនាក់ទំនងក្រុមការងារប្រចាំការ តាមរយៈលេខទូរស..ព្ទ ០៩៣៩៩៩១៦៨ ដើម្បីធ្វើការសម្របសម្រួលជូន។ ចំពោះការលើកឡើងថា មានការបង្ខាំ ង និងប..ង្ខំបុគ្គលិកឱ្យធ្វើការនៅក្នុងកាស៊ីណូខាងលើ ដោយគ្មានការ ព្រមព្រៀង រដ្ឋបាលខេត្តនឹងធ្វើការស៊ើបអង្កេតឱ្យបានលម្អិតបំផុត ករ ណីរកឃើញមានប្រព្រឹត្តប ទល្មើ ស នោះរដ្ឋបាលខេត្ត នឹងចាត់ការទៅតាមផ្លូវច្បា ប់ ដោយគ្មានការលើកលែងឡើយ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។
លុះមកដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២១ ទើបមានគណនីហ្វេបុកមួយចំនួនរបស់នារីដែលជាបុគ្គលិកបំរើការងារនៅកាស៊ីណូដឹ សេនជូរីចេញឡាយវីដេអូបកស្រាយនិងការពារក្រុមហ៊ុន ដោយពួកនាងបានរៀបរាប់ច្បាស់ៗយើងខ្ញុំនិងសង្ខេបជូនប្រិយមិត្តអ្នកអានដូចតទៅ៖
ពួកនាងបានប្រាប់ថាក្រុមហ៊ុនមិនបានប..ង្ខិ..តប..ង្ខំ ឬក៏បង្ខាំងបុគ្គលិកនោះទេ ដោយពួកនាងបានធ្វើការនៅទីនោះអស់រយៈពេលជាង០៥ឆ្នាំកន្លងមកហើយ។ហើយពេលដែលមានការឆ្លងកូវី ដគឺមានពេទ្យមកព្យាបាលជាធម្មតា ហើយក្រុមហ៊ុន ចែកថ្នាំពេទ្យ ម៉ាស និងផ្លែឈើ ដោយចែករៀងរាល់ថ្ងៃ។ ក្រុមហ៊ុន ក៏បានផ្តល់បាយទឹក ១ថ្ងៃ ៤ពេល។ នៅពេលសម្រាកព្យាបាលកូវីដ និងធ្វើចត្តាឡីស័កនេះ គឺក្រុមហ៊ុនមិនបានកាត់ប្រាក់ខែទេ។ពួកនាងក៏បានបន្ទរទៀតថានាងទទួលស្គាល់ថាក្រុមហ៊ុនកាស៊ីណូដឹ សេនជូរីពិតជាបិទមិនអោយបុគ្គលិកចេញក្រៅរយៈពេលជាង ១ឆ្នាំនេះ តែជាការបិទខ្ទប់ ដោយសារតែខ្លាចឆ្លងកូវីដ ហើយអ្នកនៅធ្វើការក្នុងកាស៊ីណូ អនឡាយ ដែលមិនចេញក្រៅទាំងនោះ ក៏ធ្វើដោយស្ម័គ្រចិត្ត មិនមានការប..ង្ខំ ឬបង្ខាំងទេ។ បើមានអ្នកធ្វើមិនបាន អាចដាក់ពាក្យ សុំឈប់បាន។























