ព័ត៌មាន
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១នេះមានគណនីហ្វេបុករបស់នារីម្នាក់ឈ្មោះ Dy Dy ដែលត្រូវជាប្អូនថ្លៃរបស់នារីដែលស្លា..ប់ បានបង្ហោះសារទាំងក្ដីឈឺចាប់ថា
ប្អូនពិតជាពិបាកនឹងទទួលយកខ្លាំងណាស់ សូមឲ្យបងទៅកាន់សុគតិភពណាបងថ្លៃ កើតជាតិក្រោយកុំឲ្យដូចជាតិនេះទៀតបង
បងស្អាតខ្លាំងណាស់ញញឹមស្រស់ណាស់ តែហេតុអ្វីបងដាច់ចិត្តទៅចោលប្ដីចោលកូនបែបនេះបង 26_10_2021 ថ្ងៃដែលបំភ្លេចមិនបាន។
ដោយឡែកងាកក្រឡេកទៅមើលការបង្ហោះសារស្វាមីដែលស្លា..ប់វិញគាត់បានបង្ហោះសារទាំងក្ដីឈឺចាប់ថា
«អូនស្អាតណាស់ប្រពន្ធសម្លាញ់ ហេតុអីក៏អូនដាច់ចិត្តចោលបងនិងកូនចឹង សូមអូនទៅកាន់សុគតិភពណាប្រពន្ធសម្លាញ់ សូមអហោសិកម្មអោយបងផងណា
បងសន្យានឹងមេីលថែកូនប្រុសយេីងឲ្យបានល្អ អូនទៅឲ្យបានសុខចុះណាប្រពន្ធសម្លាញ់
ខ្ញុំពិបាកទទួលយកណាស់ មនុស្សដេកអោបនឹងទ្រូងរាល់ថ្ងៃហេតុអីមនុស្សអាក្រក់មិនយក មកយកអីប្រពន្ធដ៏ល្អរបស់ខ្ញុំចឹង»។
គួរបញ្ជាក់ដែរថានារីដ៏ស្រស់ស្អាតដែលស្លា..ប់បា..ត់..ប..ង់ជី..វិ..តនោះមានឈ្មោះ ម៉ៅ ឌីណាបានទទួលមរណៈភាពដោយសារតែជំងឺរលាកខួរឆ្អឹង ឈា..មសសុីឈា..មក្រហម។