ព័ត៌មាន
បើនិយាយពីចំណង់ស្នេហារបស់តារាចម្រៀងហេង ពិទូនិងតារាស្រី ថៃ នារីសុជាតា ហៅហ្វីយ៉ាតា ច្បាស់ជាមានប្រិយមិត្តអ្នកអានខ្លះនៅចាំហើយ ដោយពួកគេទាំងពីរនាក់ធ្លាប់ស្រលាញ់គ្នានិងយកគ្នាជាសង្សារ។
តែក្រោយមកពួកគេទាំងពីរនាក់ក៏បានចែកផ្លូវគ្នាដើររាងខ្លួ..ន អស់រយៈពេលប្រមាណជា០៦ឆ្នាំកន្លងមកហើយ។
ទើបតែប៉ុន្មានខែកន្លងមកនេះក្នុងឆ្នាំ ២០២១ទើបពួកគេទាំងពីរនាក់ប្រកាសត្រលប់ទៅរកស្នេហ៍ចាស់និងត្រូវគ្នាវិញ។
ដោយឡែកកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១ម្សិលមិញនេះ ចំថ្ងៃខួបកំណើតរបស់តារាចម្រៀងហេង ពិទូទើបហ្វីយ៉ាតាបានធ្វើខួបកំណើតអោយគាត់និងបានរៀបរាប់ថា
Happy birthday to the man who i can always look up to no matter I’m happy or stress. Wish you success in everything you planned to do and good luck will always on your way.
បកប្រែជាភាសាខ្មែរមានន័យថារីករាយខូបកំណើតទៅកាន់បុរសដែលខ្ញុំតែងតែសំលឹងមើល មិនថាខ្ញុំសប្បាយចិត្ត ឬស្ត្រេសទេ
ជូនពរអោយបងជោគជ័យគ្រប់ភារកិច្ចដែលបងប៉ងប្រាថ្នា សំណាងល្អនិងកើតមានចំពោះបងជានិច្ច។