ព័ត៌មាន
នារីម្នាក់ដែលមានគណនីហ្វេបុកឈ្មោះ Oun Dah Wan Love បានត្រឹមបង្ហោះសារទាំងក្តីឈឺចាប់ហួសថ្លែងពីចម្ងាយពីប្រទេសម៉ាឡេស៊ីដោយនាងធ្វើការនៅទីនោះ ហើយប្ដីរបស់នាងដែលស្លា..ប់គឺធ្វើការនៅឯប្រទេសថៃ។
ក្នុងនោះនារីដ៏ស្រស់ស្អាតខាងលើបានបង្ហោះសារទាំងអួលណែនដើមទ្រូងជុំវិញការស្លា..ប់របស់ប្ដីនាង ទាល់តែមើលកំណត់ហេតុទើបដឹងថាប្ដីរបស់នាងមានជម្ងឺបេះដូងយូរហើយតែគាត់លាក់មិនប្រាប់គ្រួសារ។
ដោយការឈឺចាប់ពេកនារីជាប្រពន្ធបានត្រឹមរៀបរាប់ថា ទើបនិងឃើញសៀវភៅកំណត់ហេតុរបស់បងថាបងមានជំងឺបេះដូងយូមកហើយហេតុអ្វីបងមិនប្រាប់គ្រួសារឲ្យដឹងហេតុអ្វីបងលាក់ទុក្ខតែម្នាក់ឯងតើបងពិបាកយ៉ាងណា
ទៅប្តីសំឡាញ់ពេលអូនឃើញបងទៅពេ..ទ្យអូនខំសួរបងថាបងឈឺអីទោះសួរយ៉ាងណាក៏បងមិនប្រាប់ ហេតុអ្វីបងបៀ..មទុក្ខក្រៀមក្រំតែម្នាក់ឯងហេតុអ្វីបងមិនប្រាប់អូនឲ្យដឹងបងអើយបង
ប្តីសំឡាញ់ចិត្តអូនសូមអោយវិញ្ញានខ័ណ្ឌបងទៅកាន់សុគតិភពផងចុះកើតជាតិណាៗសូមកុំអោយបងអាយុខ្លីដូចជាតិនេះ មនុស្សល្អរបស់អូនអើយ អោយអូនសូមអភ័យទោ..សផងណាបង ដែលអូនមិនបានជូនដំណើរបងជាលើកចុងក្រោយព្រោះតែយើងនៅឆ្ងាយគ្នា
តែអូននិងចុះទៅខ្មែរធ្វើបុណ្យអោយបងណាបងណា ហេតុអ្វីបងមិននៅចាំអូនសិនហេតុអ្វីបានជាបងដាច់ចិត្តទៅចោលអូនទាំងដែលយើងសន្យាជួបគ្នាខែ១២ ឆ្នា២០២១នេះ
បងអើយបងស្លា..ប់ទាំងបិទភ្នេកមិនជិតបងប្រាប់ថាបងស្រលាញ់ប្រពន្ធណាស់បងនឹកប្រពន្ធណាស់បងតែងតែប្រាប់អូនរាល់ពេលដែលបងខលមកអូន អូននៅតែមិនទាន់ជឿថាបងទៅចោលអូនទេ
ខ្ញុំសូមអរគុណបងប្អូនទាំងអស់ដែលបានខមិនផ្តល់កំលាំងចិត្តឲ្យខ្ញុំ និងសូមអរគុណបងប្អូនទាំងអស់ដែលខលនិងឆាតផ្តល់កំលាំងចិត្តឲ្យខ្ញុំ ខ្ញុំមានតែលើកម្រាមដៃដបអរគុណបងប្អូនដែលមិនចោលខ្ញុំពេលដែលខ្ញុំមានទុក្ខប្តីខ្ញុំគាត់ដេកស្លា..ប់ដោយសារគាំងបេះដូង។
ប្តីសំឡាញ់ចិត្តអូននឹកបងខ្លាំងណាស់ អូនធ្វើចិត្តមិនទាន់បានទេបងអើយ អូនរឹងមាំមិនគ្រប់គ្រាន់ទេបង ពេលញាំបាយនឹកដល់បងអូនក៏យំហើយក៏ញាំលេងចូលដែរ។