
ព័ត៌មាន
ពិតជាគួរអោយសោកស្ដាយខ្លាំងណាស់ក្រោយពេលដែលបានទទួលដំណឹងថាម្ចាស់បទកម្មករឆ្លងដែននិងបទទឹកភ្នែកភ្នែកពីរដង លោក សែម សង្វាតដែលជាតារាចម្រៀងរួមជំនាន់ជាមួយលោក ឃុំប៉ុណ្ណាដែត យក់ថិតរដ្ឋា ឱកសុគន្ធកញ្ញា បានលាចាកលោកនៅពាក់កណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២១។
ក្នុងនោះបើតាមការបញ្ជាក់របស់លោកអ៊ឹម ជីវ៉ានៅលើទំព័រហ្វេបុករបស់គាត់បានអោយដឹងថា RIP តារាចំរៀង លោក សែម សង្វាត បានទទួលមរណភាពហើយ! ដោយកូនប្រុសរបស់លោកបាន និយាយថា
សូមជួនជាដំណឹងដល់ពុកម៉ែអ៊ុំពូមុីងទាំងអស់គ្នាឲ្យបានជ្រាប់ថា នៅយប់ថ្ងៃទី 30រំលង់ចូលថ្ងៃទី01 លោកឪពុកខ្ញុំបាទឈ្មោះ សែមសង្វាត (បានទទួលមរណៈភាព) នៅវេលាម៉ោង12:10នាទី ដោយជំងឺប្រចាំកាយ ។
គួរបញ្ជាក់ដែរថាលោកសែម សង្វាតមានជ ម្ងឺប្រចាំកាយជាច្រើនឆ្នាំកន្លងមកហើយ ហើយលោកក៏បានជំនះជាមួយជ ម្ងឺនេះរហូតមកដែរ តែដោយសារតែស្ងា នភាពមិនអំណោយផល ជម្ងឺ របស់លោកក៏បានរើឡើងខ្លាំងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២១ គាត់ក៏ត្រូវបានក្រុមគ្រួសារបញ្ចូនទៅសង្រ្គោះបន្ទា ន់នៅឯមន្ទីរពេទ្យ តែគួរអោយស្ដាយគាត់ក៏បានទទួលមរណៈភាពនៅពាក់កណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី០១។
ដោយឡែកងាកក្រឡេកទៅមើលលើបណ្ដាញសង្គមហ្វេបុករបស់អ្នកនាង យក់ ថិតរដ្ឋាវិញក្រោយពេលបានឃើញអតីតសមាជិកក្រុម EV Band របស់នាងបានលាចាកលោក ទើបនាងបង្ហោះសារទាំងក្រៀមក្រំថា
នាងខ្ញុំនឹងស្វាមីសូមចូលរួមរំលែកទុក្ខក្រុមគ្រួសាររបស់បងប្រុស សែម សង្វាត ដែលជាអតីតសមាជិក ក្រុម EV Band ផង ចាប់ពីថ្ងៃនេះទៅបងលែងមានជំងឺច្រើនទៀតហើយសូមបងបានទៅកាន់ សុគតិភព
ជាតិក្រោយសូមអោយបងមានអាយុវែងជាងនេះណាបងប្រុស ទើបតែបានរំលឹកពីបងនៅពេលខ្ញុំនឹងស្វាមីបានថត 3Fun មិនទាន់បានចាក់ផ្សាយផងខ្ញុំនឹងប្តីគិតថាពេលគេចាក់ផ្សាយនឹងផ្ញើរអោយបងមើលព្រោះខ្ញុំនឹងប្តីបានរំលឹក អនុស្សាវរីយ៍ពីក្រុម EV យើងច្រើនរឿងណាស់






















