ព័ត៌មាន
ជឿជាក់ថាមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកច្បាស់ជាបានជ្រាបហើយនៅព័ត៌មានដ៏កក្រើកទាក់ទងនិងនារីដ៏
ស្រស់សោភាម្នាក់ដែលមានឈ្មោះសេង សុខឃីមដែលជាស្រ្ដីមេម៉ាយកូនមួយ ដែលមានរូបសម្រស់ស្រស់ស្អាត ក្រមុំៗមួយចំនួនសូមចាញ់សាច់មិនស្មើរនិងនាងនោះទេ។
ដែលនារីរូបនោះត្រូវបានតារាចម្រៀងនាយចឺមទម្លាយថាគឺជាគូស្នេហ៍របស់គាត់ ហើយពួកគេទាំងពីរនាក់ក៏បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាផងដែរ។
ដោយឡែកក្រោយលេចវត្តមានរបស់នារីរូបស្រស់ខាងលើរួចមក ក៏មានការបែ..កធ្លា..យថានារីរូបនោះជានារីស៊ីវិល័យ ហាយសូ មានផ្ទះវីឡា ប្រើសុទ្ធតែឡានសេរីទំនើបនិងជាថៅកែលក់ផលិតផលថែសម្រស់ដ៏ល្បីមួយផងដែរ។
ក្រោយល្បីរឿងនេះរួចមកទើបនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២១នេះនារីរូបស្រស់ខាងលើក៏បានចេញមកបញ្ជាក់ច្បាស់ៗដោយនាងបានប្រាប់បែបនេះលើគណនីបណ្ដាញសង្គមហ្វេបុករបស់នាងថា
ឲ្យអ្នកចុះពត៌មានអើយ អូនជូនបងស្រីអូនទៅយកឡានសោះ ពេលអូនឃើញពត៌មានចង់តែសើចអ្នកផ្ទះអូនធម្មតាៗណាស់ ម៉ាក់អ្នករកសុីធម្មតាៗ
ជិះឡានធម្មតាៗទេ នៅផ្ទះធម្មតាៗ សំខាន់កូនអូនទើបជាង3ឆ្នាំទេ សុំចុះយកអាពិតខ្លះមក ខ្ចិលយាយច្រើនសុំតើម៉ាសុខទេ អូនអត់ចង់ល្បីចឹងៗទេ
អូនជាមនុស្សត្រង់ អត់ចេះសម្តែងរឺលាក់បាំងក្នុងជី..វិ..តពិតទេ បើសិនយាយទៅខុសទាស់ត្រង់ អូនសុំទោ..សទុកមុន។