ព័ត៌មាន
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកច្បាស់ជាស្គាល់ហើយនៅកុមារី សុខ គីមហ័ង ហៅល្អហួសដែលជាកូនស្រីដ៏សែនល្អរបស់អ្នកនាង ចោម ច័ន្ទ និងត្រូវជាក្មួយស្រីរបស់តារាសិ..ចស៊ីកញ្ញា ដេននី ក្វាន់។
ដោយនាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ នាងក៏មានដុងសិល្បៈតាំងពីក្មេងមិនថាសម្ដែងរឿង ច្រៀងឫក៏រាំរបាំនោះទេគឺល្អហួសអាចធ្វើបានទាំងអស់។
ជាពិសេសកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១នាពេលកន្លងទៅនេះ កុមារីល្អហួសដោយការអាណិតអាសូរ
ទៅដល់ក្មេងប្រុសម្នាក់ដែលធ្លាក់ខ្លួ..នឈឺដេកនៅលើកន្ទេលមិនអាចទៅណាបានទើបនាងបរិច្ចាគប្រាក់ផ្ទាល់ខ្លួ..នទៅដល់ក្មេងប្រុសដែលឈឺនោះចំនួន១០០ដុល្លា។
ក្រោយបរិច្ចាគរួចមកពូរបស់ល្អហួសដែលមានគណនីហ្វេបុកឈ្មោះ Kim San Officiall កូនកាត់បីសាសន៍បានសរសេររៀបរាប់ថា
ថ្ងៃនេះកូន« ល្អហួស »បានផ្តល់ជូនថវិការផ្ទាល់ខ្លួ..នចំនួន100$ ជួយទៅដល់ប្អូននៅក្នុងរូបភាពនេះ
ដែលប្អូនកំពុងតែជួបទុក្ខលំបាក ត្រូវការថវិការទៅពេ..ទ្យដើម្បីព្យាបាលជើងរបស់ប្អូន ( ខ្មែរជួយខ្មែរ ) អំពើល្អមិនសាបសូន្យ។