
ព័ត៌មាន
ក្នុងឱកាសឈប់សម្រាក់នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ មានបងប្អូនប្រជាពលរដ្ឋរបស់ខ្មែរយើងជាច្រើននាក់រួមទាំងភ្ញៀវបរទេសផងដែរបានធ្វើដំណើរទៅលេងឆ្នេរកែប ក្រុងកែប ខេត្តកែប ក្នុងចំនួនដ៏ច្រើន។
ក្នុងនោះតាមរយៈទំព័រហ្វេបុករបស់ឯកឩត្តម ខៀវ កាញារីទ្ធ បានបង្ហោះព័ត៌មាននិងរូបភាពនៃទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋខ្មែរយើងទៅលេងឆ្នេរកែប ដោយលោកបានរៀបរាប់ថា
មន្ទីរព័ត៌មានខេត្តកែប សូមគោរពជូននូវ ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងបរទេស អញ្ចេីញមកសម្រាកលំហែកម្រាន្តនៅរមនីយដ្ឋានឆ្នេរកែប
ក្រុងកែប នារសៀលថ្ងៃអង្គារ៍ ទី០៥ ខែតុលា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃកាន់បិណ្ឌទី១៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ៕ សូមឯកឧត្ដម រដ្ឋមន្ត្រីមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់។







