ផលិតករដ៏ល្បីល្បាញសាងកេរ្តិ៍ឈ្មោះភាពយន្តកម្ពុជាល្បីរន្ទឺរលើឆាកអន្តរជាតិនាសម័យសង្គមរាស្រ្ដនិយមទទួលមរណៈភាពហើយ

ព័ត៌មាន

PNO

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០២១ នេះមានទំព័រហ្វេបុកមួយឈ្មោះ ចៅកម្ពុជា-Chao Kampucheaបានបង្ហោះព័ត៌មានដ៏ក្រៀមក្រំមួយជុំវិញការទទួលមរណៈភាពរបស់ផលិតករភាពយន្តខ្មែរដ៏ល្បីមុនឆ្នាំ១៩៧៥គឺលោកគ្រូ លី ប៊ុនយីម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះទំព័រហ្វេបុក ចៅកម្ពុជា-Chao Kampucheaបានរៀបរាប់ថា ដំណឹងមរណៈភាពរបស់ផលិតករភាពយន្តខ្មែរដ៏ល្បីល្បាញមុនឆ្នាំ១៩៧៥ គឺលោកអ៊ំ "លី ប៊ុនយីម"

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាហ្វាងផលិតកម្មរន្ទះពេជ្រភាពយន្ត។ លោកអ៊ំ លី ប៊ុនយីម បានលាចាកលោកនេះទៅ គឺនៅក្នុងថ្ងៃនេះផ្ទាល់តែម្ដង ពោលគឺលោកអ៊ំ លី ប៊ុនយីម បានទទួលអនិច្ចកម្មនាថ្ងៃអង្គារ ទី០៥ ខែតុលា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នាដៃរបស់លោកអ៊ំ លី ប៊ុនយីម មានដូចជារឿង ស..ព្វសិទ្ធិ, អដ្ឋិសុវណ្ណច័ន្ទកេសរ, សំគមបា..ញ់លលក, អនអេីយស្រីអន, ពុទ្ធិសែននាងកង្រី, និងរឿងសេះសមុទ្ទជាដេីម។ល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេហទំព័រចៅកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏មហាសែនក្រៀមក្រំនេះផងដែរ ហេីយសូមវិញ្ញាណក្ខន្ធលោកអ៊ំ បានទៅដល់ឋានសុគតិភព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ដែរថា លោក លី ប៊ុនយីម មុនទទួលអនិច្ចកម្មនាថ្ងៃអង្គារ ទី០៥ ខែតុលា ឆ្នាំ២០២១ នេះ គឺលោកបានឆ្ល ងជំងឺកូវីដ-១ ៩ និងត្រូវបានបញ្ជួនទៅសម្រាកព្យាបាលកាលពីដើមសប្តាហ៍មុន ។ តែស្ថានភាពរបស់លោក គឺធ្ង..ន់ធ្ងរ ក្រោយរកឃើញឆ្លងជំងឺកូវីដ-១៩ ដោយលោកព្រឹទ្ធាចារ្យ លី ប៊ុនយីមក្រៅពីឆ្លងកូវីដ-១៩ ក៏មានជំងឺប្រចាំកាយច្រើនមុខផងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ការទទួលមរណៈភាពរបស់លោកមិនទាន់មានប្រភពណាមួយទម្លាយចេញនៅឡើយទេថាលោកទទួលមរណៈភាពដោយរោគាពាធឫក៏កូ វី ដ ១៩។ប្រសិនបើមានព័ត៌មានលំអិតទាក់ទងនិងការទទួលមរណៈភាពរបស់លោកលី ប៊ុនយីមយើងខ្ញុំនិងUpdateជូនប្រិយមិត្តអ្នកអាននៅពេលក្រោយទៀត។