ព័ត៌មាន
កាលពីពាក់កណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២១វេលាម៉ោង ១២និង៣០នាទីមានការប្រកួតកីឡាបាល់ទាត់រវាង
ក្រុមជម្រើសជាតិកម្ពុជាជាមួយនិងក្រុមជម្រើសជាតិរបស់កោះហ្គាំ ក្នុងវគ្គជម្រុះ AFC Asian Cup ២០២៣ ដើម្បីឡើងទៅកាន់វគ្គជម្រុះជុំចុងក្រោយ។
ដោយឡែកក្រោយការប្រកួតនេះចប់ក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះទៅលើក្រុមជម្រើសជាតិរបស់កោះហ្គាំ ដោយលទ្ធផលហ្គាំ ០-១ កម្ពុជា។
សម្រាប់គ្រា..ប់បាល់ខាងលើគឺទាត់បាល់បញ្ចូលទី ដោយកីឡាករ ចាន់ វឌ្ឍនាកា។
ក្នុងនោះបើយើងងាកក្រឡេកទៅមើលលើបណ្ដាញសង្គមហ្វេបុករបស់លោកស្រី ទ្រីដាណាវិញ ដោយការពេញចិត្តចំពោះក្រុមជម្រើសជាតិកម្ពុជាទើបលោកស្រីបានប្រកាសបែបនេះថា
រំភើបណាស់ ខ្មែរយើងឈ្នះហើយ សប្បាយចិត្តណាស់បងប្អូន ដេកលក់ស្រួលហើយយប់នេះ។ នសង្ឃឹមថាក្រុមបាល់ទាត់យើងឈ្នះទាំង២លើក ស៊ូស៊ូ
យើងស៊ុតចូលមួយគ្រា..ប់ 5000$ ថែមទៀត ចឹងសរុប 15000$ ក្នុងនោះ 10000$ ឧបត្ថម្ភជូនសហព័ន្ធ និង 5000$ ជូនក្រុមកីឡាករ។ នាងខ្ញុំនឹងប្រគល់ជូននៅពេលក្រុមជម្រើសជាតិចប់ភារកិច្ចវិលមកវិញ។